ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ចឆ្នាំ២០២៣ និងលើកទិសដៅបន្ត
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ចឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ចសរុបចំនួន ១៨៨នាក់៕