**សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី អាចសម្រេចបាននាពេលខាងមុខ**គណបក្យហ៊្វុនស៊ិនប៉ិច ចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ**ឯកឧត្តម គី តិច ចេញសេចក្តីថ្លែងការណ៍ និង ញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា**រាជរដ្ឋាភិបាលសម្រេច បង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារខែមេសា និងទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២៤**Zelensky ចង់បានមូលនិធិអាមេរិក ១០ ឆ្នាំទៀត**សមាជិកព្រឹទ្ធសភាអាមេរិកចង់ឱ្យលោក Biden ធ្វើឱ្យកិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលមានភាពផ្អែមល្ហែម**អ៊ីរ៉ាក់ហាមឃាត់ការស្រឡាញ់ភេទដូចគ្នា**អាមេរិក​ទិញ​យន្តហោះ​ចម្បាំង​ចាស់​ពី​អតីត​សាធារណរដ្ឋ​សូវៀត**សមាគមក្រុមការងារ ១០០រាត្រី និងសមាគមនិស្សិតសន្តិភាពដើម្បីលទ្ឋិប្រជាធិបតេយ្យ ដឹកនាំយុវជននិស្សិតចុះជួយតទឹក និងធ្វើស្ពានជូនពលរដ្ឋក្រោមជំនួយរបស់សម្តេចតេជោ និងសម្តេច ធិបតី**ការតវ៉ារបស់ហ្សកហ្ស៊ីប្រឆាំងនឹងវិក័យប័ត្រ ប្រែទៅជាហិង្សា**ឯកឧត្ដម ប៉ែន បូណា៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា**រដ្ឋមន្ត្រីការបរទេសថៃ ប្រកាសលាលែងពីតំណែងបន្ទាប់ពីបាត់បង់តំណែងជា «ឧបនាយករដ្ឋមន្ត្រី»**សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសាររំលែកមរណទុក្ខ ប្រទានជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកមរណទុក្ខ ប្រទានជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ជប៉ុន និងសហភាពអឺរ៉ុប កំពុងជំរុញទំនាក់ទំនងសន្តិសុខសេដ្ឋកិច្ច ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន**ប្រទេសសហភាពអឺរ៉ុបបដិសេធមិនផ្តល់សំណងសម្រាប់ទាសភាព**អ៊ីស្រាអែល​ផ្តល់​ឱកាស​មួយ​ដល់​ក្រុម​ហាម៉ាស​ដើម្បី​បញ្ចៀស​ការ​ឈ្លានពាន​របស់​រ៉ាហ្វា**រុស្ស៊ីព្រមានលោកខាងលិចកុំឱ្យរឹបអូសយកលុយរបស់ខ្លួន**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវានៅមណ្ឌលសុខភាពសង្ឃ័រ ក្នុងក្រុងស្វាយរៀង

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពសង្ឃ័រ ស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមសេចក្តីរាយការណ៍របស់លោកស្រី នាង សារ៉ាន់ ប្រធានមណ្ឌលសុខភាពសង្ឃ័របានឱ្យដឹងថា មណ្ឌលសុខភាពនេះជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមមណ្ឌលសុខភាពទាំង៤៩ និងមានបុគ្គលិកចំនួន ១០នាក់ ក្នុងនោះមានពេទ្យឆ្មបមធ្យមចំនួន ២នាក់ គ្រប់ដណ្តប់ប្រជាជនចំនួន ១៤ ៧៨៧នាក់ មកពី២សង្កាត់និង១៥ភូមិ ព្រមទាំងមានប្រជាពលរដ្ឋនៅភូមិផ្សេងៗមកទទួលសេវាផងដែរ ។ មណ្ឌលសុខភាពសង្ឃ័រ មានសេវាពិគ្រោះជំងឺក្រៅ ពិគ្រោះជំងឺក្នុង និងសេវាពិនិត្យជំងឺមិនឆ្លង ពិសេសជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត ។ ជាមួយគ្នានេះមណ្ឌលសុខភាពមានការព្យាបាលដោយការបង់ប្រាក់មានចំនួនតិច  និងមានអ្នកមកទទួលសេវាដោយប្រើប្រាស់ប័ណ្ណសមធម៌ និង ប.ស.ស មានចំនួន៦០០ទៅ៨០០នាក់ ដែលភាគច្រើនជាកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស និងអ្នកបម្រើសេវាក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងមានមន្ត្រីរាជការផងដែរ ។ ចំពោះជំងឺមិនឆ្លងមកពិនិត្យមានចំនួនពី៨០០ ទៅ៩០០នាក់ ស្មើនឹង៦០% ដែលភាគច្រើនកើតទៅលើប្រជាពលរដ្ឋចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដោយសារទទួលទានរបបអាហារ មានការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ និងមិនទាន់យល់ដឹងច្បាស់ពីជំងឺនេះ ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីពេទ្យក្នុងមណ្ឌលសុខភាព ដែលខិតខំបម្រើសេវាសុខភាពជាសកលជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយដាក់ប៉ាណូផ្សព្វផ្សាយ ព្រមទាំងប្រកាសទប់ស្កាត់ និងផ្សាយតាមគ្រប់រូបភាពទាំងអស់ពីផលលំបាកនៃជំងឺមិនឆ្លង ដែលជំងឺនេះបានសម្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃៗជិត២០០នាក់ ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីកាត់បន្ថយភាពក្រីក្រឈានសម្រេចបានគោលដៅឆ្នាំ២០៣០ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

លោកជំទាវ បានជម្រុញឱ្យមន្ត្រីពេទ្យទាំងអស់ និងមន្ត្រីប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.សបន្ថែមទៀត និងត្រូវជម្រុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងទទួលយកសំណើរទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សា ជាមួយក្រសួង និងជម្រុញ ពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង