**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នាថ្ងៃទី២៣ មីនានេះ បានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្តកណ្តាល។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាយើង ពិតជាបានទទួលនូវជ័យជម្នះទាំងស្រុង, ពោលគឺ ទទួលបានអាកមសនៈ ចំនួន ៥/៥ អាសនៈ តែម្តង សម្រាប់ភូមិភាគ ៣ ក្នុងខេត្តកណ្តាលនៃយើង ។ ក្នុងនាមជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល,ពិតជាមានសេចក្តីរីករាយឥតឧបមា ចំពោះលទ្ធផលគួរជាទីមោទនៈនេះ និង សូមយកឱកាសដ៏វិសេសនេះ ថ្លែងអំណរគុណ ចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់គ្រប់រូបនៃគណបក្សប្រជាជនកម្ពុជា, ជា អង្គបោះឆ្នោត, ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជា បានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន, ប្រធានគណបក្ស, ធ្វើជាប្រធានព្រឹទ្ធសភា ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថាឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, អតីតនាយករដ្ឋមន្រ្តី, បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដែលមក ដល់ពេលនេះ មានរយៈពេល ២៦ ឆ្នាំហើយ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បានយកអស់កម្លាំងកាយ-ចិត្ត និង ប្រាជ្ញា-ស្មារតី, ខិតខំបំពេញបេសកកម្ម បម្រើជាតិ និង ប្រជាជន យ៉ាងសកម្មបំផុត ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និង ប្រជាជន, សំដៅបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត ។

ជាក់ស្តែង, ក្នុងរយៈពេលប្រមាណជាង ៦ ខែប៉ុណ្ណោះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី, ក្រៅពីបានដាក់ចេញ នូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ក៏បានដាក់ចេញសម្រាប់អនុវត្ត ភ្លាមៗតាំងពីដើមនីតិកាល នូវ គោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាល ទី ៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។ មកដល់ពេលនេះ, គោលនយោបាយអាទិភាព ទាំង ៦ និង វិធានការគន្លឹះ ទាំង ៥ មានវឌ្ឍនភាពល្អ គួរ-ឱ្យកត់សម្គាល់ ។ កន្លងទៅថ្មីៗនេះ, នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ ទី ១៥ ខែ មីនា ឆ្នាំ ២០២៤, សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បានគូសរំលេច យ៉ាងក្បោះក្បាយ អំពីវឌ្ឍនភាពសំខាន់ៗនៃការអនុវត្ត គោលនយោបាយអាទិភាព ទាំង ៦ និង វិធានការគន្លឹះ ទាំង ៥ ។

ដោយកិច្ចការនេះមានសារៈសំខាន់ និង បានផ្តល់អត្ថ-ប្រយោជន៍ផ្ទាល់ជាច្រើន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ដោយសង្ខេប ជូនដល់អង្គពិធីជាពិសេស ដល់សមាជិក-សមាជិកាក្រុម-ប្រឹក្សាឃុំ/សង្កាត់ទាំងអស់, បានជ្រួតជ្រាបបន្ថែម ដើម្បីអាចផ្សព្វផ្សាយបន្តដល់ប្រជា-ពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន, ដូចខាងក្រោម៖
ក.លទ្ធផលនៃការអនុវត្តគោលនយោបាយអាទិភាព ទាំង ៦
១-ការពង្រីករបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាល៖ រាជរដ្ឋាភិ-បាលបានពង្រីករបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាល គ្របដណ្ដប់លើប្រជាពលរដ្ឋ ចំនួន ៦,៨ លាននាក់, ក្នុងនោះ រួមមាន សមាជិក ប.ស.ស., ទាំងរបបកាតព្វកិច្ច និង របបស្ម័គ្រចិត្ត, ចំនួន ២ លាន ១ សែននាក់; មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយរងហានិភ័យ ចំនួន ៤៩ ម៉ឺនគ្រួសារ, ស្មើនឹង ១ លាន ៨ សែននាក់; មូល-និធិសមធម៌ប្រជាជន សម្រាប់ប្រជាពលរដ្ឋគ្រួសារក្រីក្រ (ក្រ ១ និង ក្រ ២) មានចំនួន ៧០ ម៉ឺនគ្រួសារ ដែលក្រសោបប្រជាជន ចំនួន ២ លាន ៨ សែននាក់; និង បានពង្រីកនូវការគ្របដណ្ដប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជន នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាង ១០ ម៉ឺននាក់ ផងដែរ ។
២-ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ៖ ក្នុងចំណោមគោលដៅយុវជន ចំនួន ១,៥ លាននាក់, យុវជន ចំនួន ២៧ ៨៩៤ នាក់ បានចុះឈ្មោះចូលរួម, ក្នុងនោះ យុវជនជាង ១២ ពាន់នាក់ កំពុងត្រូវបានបណ្ដុះបណ្ដាល ដោយឥតគិតថ្លៃ ដោយរាជរដ្ឋាភិបាលបានផ្ដល់ថវិកាឧបត្ថម្ភក្នុងមួយខែ ចំនួន ២៨ ម៉ឺនរៀល បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង