**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

កងកម្លាំងចម្រុះ បានឃ្លុំដីបានជាង១៧០០ហិកតា ឃាត់មនុស្ស ៣នាក់ នៅក្នុងពេលចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រាន ព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ នៅក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ កម្លាំងចម្រុះ បានចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រានព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធ នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ បានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១៧៣៣,១៧ហិកតា និងបានដកហូតរណារយន្តតូច-ធំ ៤គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ធុងបាញ់ថ្នាំចាស់ ១គ្រឿង, កាំភ្លើងកែច្នៃឆ្នុកចាស់ ១ដើម, អង្គប់១៦ និងអាយកូម ២គ្រឿង។ ដោយឡែកកម្លាំងចម្រុះ បានឃាត់មនុស្ស ៣នាក់, បានកសាងសំណុំរឿង តាមនីតិវិធី(អញ្ញាតជន) ២ករណី និងបានស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ៖ ២ករណី ថែមទៀត ដែលកម្លាំងសមត្ថកិច្ច កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេត និងបានអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ៥នាក់។

នៅថ្ងៃដដែលកម្លាំងចម្រុះ បានរឹមអូសវត្ថុតាងនៅហ្នឹងកន្លែង រួមមាន៖ ផ្ទះ ១ខ្នង, ខ្ទមបណ្តោះអាសន្នចំនួន ២៧ខ្ទម, ឈើក្តារ និងគ្រឿងធ្វើផ្ទះ ចំនួន ៣,៥ម៉ែត្រគីប, ដំឡូងមី ២៧៥០បាច់ និងម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង រួមទាំងដើមដំឡូងមី ១.៣៥០បាច់។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ៕

អត្ថបទដែលជាប់ទាក់ទង