**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងយន្តការថែរក្សា ការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងដែនព្រៃលិចទឹក ក្នុងខេត្តទាំង០៦ ជុំវិញបឹងទន្លេសាប

ភ្នំពេញ៖​ នារសៀលថ្ងៃ​ព្រហស្បតិ៍​ ៥កើត​ ខែផល្គុន​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹង​ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ និង​ជាប្រធានអាជ្ញាធរទន្លេសាប​ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ​សមាសភាពអាជ្ញាធរទន្លេសាបលើកដំបូង​ ស្តីពី​ការពង្រឹង​យន្តការ​ថែរក្សា​ ការពារ​ និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​ដែនព្រៃលិចទឹក​ ក្នុងខេត្តទាំង​៦​ ជុំវិញ​បឹងទន្លេសាប។​​សូមជម្រាបថា​ កិច្ចប្រជុំនេះមានការចូលរួមពី​​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ដែល​ជា​​អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ អគ្គលេខាធិការ​​និងសមាជិកនៃសមាសភាពជាក់ស្តែងរបស់អាជ្ញាធរ​ទន្លេសាប ប្រធាន​មន្ទីរធន​ធានទឹក​ និង​ឧតុនិយម​ខេត្ត​ពាក់ព័ន្ធ​ តំណាង​​​​ក្រសួងស្ថាប័នពាក់ព័ន្ធ​ និងអាជ្ញាធរខេត្តទាំង​៨ នៅ​ជុំ​វិញ​​តំបន់​ទន្លេសាប។​

ឯកឧត្តម​រដ្ឋមន្ត្រី ​បានលើកឡើងថា បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​​និង​ជាបេះដូង​នៃប្រទេសកម្ពុជា​ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន​ ក្នុងពេលដែល​ផលិត​ភាពធនធានជលផល ប្រព័ន្ធ​អេកូឡូស៊ី និងប្រព័ន្ធចលនាចរន្តទឹកជំនន់តំបន់ទន្លេសាប​​បានជំរុញឱ្យ​មាន​ការអភិវឌ្ឍ​​​សេដ្ឋកិច្ច​​​សង្គម​​ជាបន្តបន្ទាប់​ ជាពិសេស​ប្រព័ន្ធ​តំបន់​​​​វាល​ទំនាបលិចទឹកជុំវិញតំបន់ទន្លេសាប​ជាប្រភព​បង្ក​បង្កើត​នូវ​ជីវៈ​ចម្រុះ​​គ្រប់ប្រភេទ​ ធនធាន​ជលផល​ និង​របរកសិកម្ម​ ដែល​ជាមូលដ្ឋានសំខាន់នៃសន្តិសុខស្បៀង និង​ទ្រ​ទ្រង់​​​ជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអា​ណត្តិទី៧​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ ​នាយករដ្ឋមន្រ្តី ក៏ដូចជាអាណត្តិកន្លងមក​ ​ក្រោមការដឹកនាំរបស់សម្តេច​តេជោ​ អតីតនាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ជានិច្ចកាលតែងតែផ្តល់​អនុសាសន៍ និងដាក់ចេញ​នូវ​វិធានកា​រក្នុង​ការ​ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍​បឹងទន្លេសាប ​​ដែលជាសម្បត្តិ​ធម្មជាតិ​ដ៏​​មាន​តម្លៃ​​សម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រីជឿជាក់​ថា​ ​​កិច្ចប្រជុំនាពេលនេះ​នឹង​ប្រមូលបាន​​គំនិត​យោបល់​ល្អៗ​​បន្ថែមទៀត​ ដើម្បីជាធាតុចូលដ៏​សំខាន់ ក្នុងការកែលម្អរាល់ដំណើរការការងារឱ្យ​បានកាន់តែប្រសើរឡើង និង​​បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ​ ក្នុងការអនុវត្តកិច្ចការចំពោះមុខលើកិច្ចការពារ ថែរក្សា និង​គ្រប់​គ្រងតំបន់បឹងទន្លេសាបប្រកបដោយចីរភាព ចូលរួម​ចំណែកលើកកម្ពស់​ការអនុវត្តគោល​នយោបាយ​​យុទ្ធសាស្រ្តបញ្ចកោណដំណាក់​កាល​​ទី១​ របស់រាជរដ្ឋាភិបាលនីតិកាលទី៧​ នៃរដ្ឋសភា​ ដើម្បី​ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព កសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅសម្រេចបាន​ចក្ខុវិស័យកម្ពុជា​ឆ្នាំ​២០៥០​​។

គួររម្លឹកថា​ ​​​អាជ្ញាធរទន្លេសាប ជាអង្គភាពថ្នាក់​ជាតិដែលមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្រប​សម្រួល​ក្នុង​​​ការគ្រប់គ្រង​ អភិរក្ស​​ និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព​ ដើម្បីធានា​បាន​​​នូវ​ផល​ប្រយោជន៍​​​​​ប្រកបដោយនិរន្តរភាព។​ អាជ្ញាធរអាងទន្លេសាប​ បាន​បង្កើតឡើងក្នុងឆ្នាំ២០០៧​ ស្ថិតក្រោម​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​ និង​​បានប្តូរឈ្មោះ​​ជា​​​​អាជ្ញា​ធរ​​ទន្លេសាប​​​វិញក្នុងឆ្នាំ២០០៩ ស្ថិតក្រោម​ក្រសួងធន​ធាន​​ទឹក និង​ឧតុនិយម​​​​ ដោយ​បានដើរតួនាទីជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​អាណត្តិការងារក្នុង​កា​រ​សម្រប​​សម្រួលដល់ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់ទន្លេសាប។​​​ ជាមួយដំណើរការអនុវត្តការងារ​ អាជ្ញា​ធរ​ទន្លេសាបក៏មាន​សមាសភាព​ជាក់ស្តែងមកពី​តាម​បណ្តាក្រសួងស្ថាប័ននានា និងខេត្តជាប់បឹង​ទន្លេ​សាប​មួយ​​ចំនួនផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង