តារាចម្រៀងអាមេរិក Taylor Swift ផ្សព្វផ្សាយតំបន់ប្រាសាទអង្គរវត្តកម្ពុជា ក្នុងអាល់ប៊ុមរបស់នាងដល់ពិភពលោក

ភ្នំពេញ៖ តារាចម្រៀង ដ៏ល្បីល្បាញរបស់អាមេរិក គឺនាងTaylor Swift បាន ផ្សព្វផ្សាយពី តំបន់ ប្រាសាទអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាល់ប៊ុមបទចម្រៀង របស់នាងទៅដល់ ពិភពលោក ឲ្យបានកាន់តែស្គាល់អង្គរវត្តបន្ថែមទៀត។
Taylor Swift បានចេញអាល់ប៊ុមភ្ញាក់ផ្អើលទីពីរប្រចាំឆ្នាំរបស់នាងដែលមានចំណងជើងថា ‘evermore’ ។
មួយបទក្នុងអាល់ប៊ុមចម្រៀងទាំង 17 គឺជាការឧទ្ទិសដល់ជីដូនរបស់នាង Marjorie Finlay និងអ្នកចម្រៀងអូប៉េរ៉ាដែលបានទទួលមរណៈភាពក្នុងឆ្នាំ 2003 និងរួមបញ្ចូលទាំងការច្រៀងគាំទ្រពីជីដូនរបស់នាង។
វីដេអូនៃបទចម្រៀងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសកម្ពុជា៕

