**ឧបនាយករដ្ឋមន្ត្រី ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥០គ្រួរសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់**ឯកឧត្តម សួស ប្រាថ្នា សង្ខេបបូកសរុបលទ្ធផលសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា**វិទ្យុមិត្តភាពកម្ពុជាចិននិងក្រសួងទេសចរណ៍បង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយវិស័យទេសចរណ៍**ភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន**នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ**ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា៖ នាយទាហាន ដែលបានទទួលតួនាទីភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**និយ័តករមូលបត្រកម្ពុជា ប្រកាសប្រឡងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឱ្យចូលបម្រើការងារនៅនិយ័តករមូលបត្រកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្រ្តី ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ**យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិករបស់កម្ពុជាសម្រេចបានលើសពីការរំពឹងទុក**ក្រសួងទេសចរណ៍ ចេញសារាចរណែនាំស្តីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍**អគ្គនាយកពន្ធនាគារ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR)**នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥០គ្រួសារ ក្នុងស្រុកកំរៀង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

បទវិភាគ៖សហរដ្ឋអាមេរិកបណ្តាលឱ្យទូទាំងពិភពលោកបង់តម្លៃដើម្បីគៃបន្លំយកផលប្រយោជន៍ផ្ទាល់ខ្លួន


បើនិយាយចំពោះពិភពលោក ការដែលសហរដ្ឋអាមេរិកបានឆក់យកផលកម្រៃពីសង្គ្រាមគឺមិនមែនជារឿងសម្ងាត់ទេ ។ ទន្ទឹមនឹងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឡើងកម្តៅជាបន្តបន្ទាប់ អ្នកនយោបាយអាមេរិកដែលតែងតែនិយាយបានតែមាត់ពី “សន្តិភាព”និង “ប្រជាធិបតេយ្យ”ទាំងនោះទ្រាំមិនបាន ក៏ទទួលស្គាល់ពីចំណុចនេះផងដែរ ។
ពេលថ្មីៗកន្លងទៅនេះ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងក្នុងកិច្ចប្រជុំមួយលើកនៅសេតវិមានថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបាននាំមកនូវ “ផលកម្រៃ”ដល់សេដ្ឋកិច្ចអាមេរិក ។ អាវុធដែលភាគីអាមេរិកដឹកជញ្ជូនទៅដល់អ៊ុយក្រែនគឺផលិតដោយកម្មករតំបន់នានានៅទូទាំងអាមេរិក ការវិនិយោគទាំងនេះបានពង្រីកទ្រង់ទ្រាយនៃសំណង់របស់សហរដ្ឋអាមេរិក ដែលបង្កើតឱកាសការងារជាច្រើនដល់កម្មករសហរដ្ឋអាមេរិក ។ លោកក៏បាននិយាយដោយត្រង់ៗថា ការគាំទ្ររបស់អាមេរិកនាំឱ្យជនជាតិអ៊ុយក្រែនបន្តចូលរួមការប៉ះទង្គិច ក្នុងពេលជាមួយគ្នានេះ ក៏មានអំណោយផលដល់សេដ្ឋកិច្ចរបស់អាមេរិកដែរ ។
ការសម្តែងអាកប្បកិរិយាយ៉ាងកម្រោលបែបនេះ នាំឱ្យអ្នកផងទាំងពួងនឹកដល់ការផ្សាយដំណឹងមួយនៃទស្សនាវដ្តី 《The American Conservative》 កាលពីខែមេសាឆ្នាំ២០២២ដែលថា “ក្រុងវ៉ាស៊ីនតោននឹងប្រយុទ្ធជាមួយរុស្ស៊ីរហូតដល់ជនជាតិអ៊ុយក្រែនចុងក្រោយ ។”អ្នកផងទាំងពួងចង់សួរថា តើអ៊ុយក្រែននឹងក្លាយជាឧបករណ៍ត្រូវពលីឬទូទាំងពិភពលោកសុទ្ធតែនឹងត្រូវគ្រប់ដណ្តប់ដោយស្រមោលខ្មៅនៃសង្គ្រាមដើម្បីវិបុលភាពសេដ្ឋកិច្ចរបស់អាមេរិកមែនទេ?
ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាសង្គ្រាមក្នុងតំបន់របស់អឺរ៉ុបដែលមានភាពធ្ងន់ធ្ងរបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដែលនាំឱ្យប្រទេសសាមីនិងទ្វីបអឺរ៉ុបបង់តម្លៃដ៏ឈឺឆ្អាលខ្លាំង តែបែរជានាំឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកឈ្នះដ៏ធំបំផុត ពោលគឺ ពីឈ្មួញសព្វាវុធដល់ឈ្មួញកណ្តាលថាមពលរហូតដល់ឈ្មួញកសិផល ពួកគេសុទ្ធតែទទួលបានផលកម្រៃយ៉ាងច្រើនពីភាពឈឺចាប់របស់ប្រជាជនអ៊ុយក្រែន ។
ពេលថ្មីៗកន្លងទៅនេះ វេបសាយ 《The Wall Street Journal》 របស់អាមេរិកបានផ្សាយដំណឹងថា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័ត “សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយដល់បរទេស”ដែលមានតម្លៃប្រហែល៩ម៉ឺន៥ពាន់លានដុល្លារអាមេរិកកាលពីខែកុម្ភៈឆ្នាំនេះ ក្នុងនោះ បូករួមទាំងការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែនដែលមានតម្លៃប្រហែល៦ម៉ឺនលានដុល្លារអាមេរិក ។ តាមមន្ត្រីរដ្ឋាភិបាលអាមេរិកទម្លាយឱ្យដឹងថា ចំនួន៦៤ភាគរយនៃថវិកានេះនឹងត្រឡប់ទៅឧស្សាហកម្មយោធារបស់អាមេរិកវិញ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិជាថ្មីឡើងវិញ ព្រមទាំងផ្តល់ការគាំទ្រខាងឱកាសការងារដល់រដ្ឋចំនួន៤០របស់សហរដ្ឋអាមេរិកផងដែរ ។ តាមការពិត ចំនួន៦៤ភាគរយប្រហែលតិចជាងការពិត ។ ពីព្រោះលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់ថ្លែងជាសាធារណៈថា ចំនួន៩០ភាគរយនៃប្រាក់ទុនជំនួយយោធារបស់អាមេរិកចំពោះកងទ័ពអ៊ុយក្រែនត្រូវបានប្រើប្រាស់ក្នុងការផលិតសព្វាវុធសម្រាប់ជួយដល់អ៊ុយក្រែននៅសហរដ្ឋអាមេរិក ។
ផលកម្រៃពីសង្គ្រាមជាទ្រព្យសម្បត្តិគ្មានសច្ចធម៌ទេ តែរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបែរជាមានមោទនភាពណាស់ ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបណ្តាលឱ្យទូទាំងពិភពលោកបង់តម្លៃដើម្បីគៃបន្លំយកផលប្រយោជន៍ផ្ទាល់ខ្លួនគឺមានអនុត្តរភាពនិងអំណាចជិះជាន់យ៉ាងខ្លាំង ។ សកម្មជនបង្កសង្គ្រាមដែលដៃទាំងគូរសុទ្ធតែប្រឡាក់ឈាមនោះ គឺជាមេខ្លោងនៃភាពចលាចលរបស់ពិភពលោក ។
ទង្វើអនុត្តរភាពដែលពោរពេញទៅដោយភាពអាត្មានិយមនិងគ្មានចិត្តធម៌ ក៏ដូចជាចង់បង្កភាពចលាចលលើពិភពលោករបស់អាមេរិកបែបនេះ គួរឱ្យទូទាំងពិភពលោកប្រុងប្រយ័ត្នកម្រិតខ្ពស់ ។ នេះក៏ដាស់តឿនអ្នកផងទាំងពួងថា មានតែកម្លាំងគាំពារយុត្តិធម៌និងសមភាពអន្តរជាតិធំធាត់ឡើងថែមមួយកម្រិតទៀត ទើបអាចធ្វើការតតាំងគ្នាប្រកបដោយប្រសិទ្ធភាពជាមួយ “ម៉ាស៊ីនសង្គ្រាម”អាមេរិក ហើយទើបអាចផ្តល់ការធានាកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង