**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

ឯកឧត្តម សួស ប្រាថ្នា សង្ខេបបូកសរុបលទ្ធផលសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍សង្ខេបបូកសរុបលទ្ធផលសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ។

របាយការណ៍សង្ខេបបូកសរុបលទ្ធផលសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ ឯកឧត្តម សួស ប្រាថ្នា ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ដោយមានការអញ្ជើញចូលរួមព ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ លោកបណ្ឌិត វីល ផាកស៍ (Will Parks) នាយកអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។

តាងនាមឱ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ឯកឧត្តម សួស ប្រាថ្នា បានសម្តែងនូវគារវកិច្ចគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានឆ្លៀតឱកាសដ៏មមាញឹកនិងមានតម្លៃ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ» ដ៏មានសារៈសំខាន់នេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សួស ប្រាថ្នា សូមគោរពអនុញ្ញតធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងគណៈអធិបតីជ្រាប អំពីលទ្ធផលនៃសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានប្រព្រឹត្តទៅចាប់ពីព្រឹកមិញរហូតមកដល់ពេលនេះ ដូចខាងក្រោម៖

១. អំពីកិច្ចដំណើរការសិក្ខាសាលា៖
ពិធីបើកអង្គសិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកមិញនេះ ដែលឯកឧត្តមអភិសន្តិបណ្ឌិតបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ដែលកន្លងមកបានរួមសហការ យ៉ាងជិតស្និតជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្តគម្រោងសេវាសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមមាន៖ ការលើកស្ទួយជីវភាពស្រ្តី ការគាំពារ និងលើកកម្ពស់សុខុមាលភាពកុមារ ក្រុមជនងាយរងគ្រោះ ជនក្រីក្រ ជនមានពិការភាពនិងចាស់ជរាប្រកបដោយបរិយាបន្ន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនក្នុងការធានាឱ្យកម្មវិធីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យប្រព្រឹត្តទៅដោយរលូន និងសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក។

អង្គសិក្ខាសាលាបានក៏បានស្តាប់នូវបទបង្ហាញស្តីពីខ្លឹមសារសំខាន់ៗ នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយបានផ្តោតសំខាន់លើសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការ-អភិវឌ្ឍមូលដ្ឋាន ព្រមទាំងការអនុវត្តនូវភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វនាពេលកន្លងមក។

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញ អង្គសិក្ខាសាលាក៏បានរៀបចំឱ្យមានការពិគ្រោះយោបល់តាមក្រុមពិភាក្សាចំនួន៤ លើប្រធានបទសំខាន់ៗ ដែលជាកិច្ចការអាទិភាព និងចាំបាច់សម្រាប់ការប្រមូលធាតុចូលបន្ថែមក្នុងការរៀបចំផែនការអនុវត្តបន្ត រួមមាន៖
ប្រធានបទទី១៖ អំពីការងារផែនការ និងថវិកាសេវាសង្គមថ្នាក់ក្រោមជាតិ
ប្រធានបទទី២៖ អំពីការងារសុខភាព និងអាហារូបត្ថម្ភ
ប្រធានបទទី៣៖ អំពីការងារអប់រំ
ប្រធានបទទី៤៖ អំពីការគាំពារសង្គម និងកិច្ចការពារកុមារ។

២. អំពីលទ្ធផល៖ផ្អែកតាមការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងសុន្ទរកថាបើករបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងការធ្វើបទបង្ហាញ ព្រមទាំងការពិគ្រោះយោបល់ និងការជជែកពិភាក្សាតាមក្រុមនីមួយៗ អង្គសិក្ខាសាលាទាំងមូលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗក្នុងការអនុវត្តនូវភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការយូនីសេហ្វ ក្នុងការរួមចំណែកនូវការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការកាត់បន្ថយភាពក្រីក្រ តាមរយៈការវិនិយោគសេវាសង្គម ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាពិសេសបានឆ្លុះបញ្ចាំងជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា-ណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស» នៅតែជាអាទិភាពទីមួយក្នុងចំណោមអាទិភាព គន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជារួម លទ្ធផលដែលទទួលបានពីការពិភាក្សានេះ គឺជាធាតុចូលដ៏សំខាន់ និងមានតម្លៃ ដែលរួមចំណែកដល់ការកែលម្អក្របខណ្ឌលទ្ធផល សកម្មភាព និងថវិកា ដើម្បីឱ្យមានភាពកាន់តែស៊ីសង្វាក់គ្នានៅក្នុងការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ។

អង្គសិក្ខាសាលាក៏បានឯកភាពគ្នាលើបញ្ហាប្រឈមនានា និងបន្តធ្វើការពិភាក្សាគ្នាបន្ថែមទៀតនៅតាមខេត្តគោលដៅនីមួយៗ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់នូវការអនុវត្តភាពជាដៃគូនេះ និងត្រៀមខ្លួនកាន់តែល្អសម្រាប់ការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្រុមពិភាក្សាក៏បានសំណូមពរឱ្យមានការដាក់ចេញ និងអនុវត្តវិធានការដោះស្រាយបញ្ហាប្រឈមជាគន្លឹះនានា ដូចជាការពង្រឹងសិទ្ធិអំណាច ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារនិងធនធានឱ្យបានកាន់តែច្បាស់លាស់រវាងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការផ្ទេរធនធានហិរញ្ញវត្ថុ និងធនធានមនុស្សឱ្យស្របតាមទំហំមុខងារដែលបានផ្ទេរ រួមនឹងការរៀបចំយន្តការគាំទ្រក្នុងការអនុវត្តមុខងារទាំងនោះ ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងបរិយាបន្ន។

អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូម ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ គណៈអធិបតី និងអង្គពិធីទាំងមូល មេត្ដាជ្រាបជាសេចក្តីរាយការណ៍ដ៏ខ្ពង់ខ្ពស់។

ជាទីបញ្ចប់នេះ ឯកឧត្តម សួស ប្រាថ្នា ក៏បានគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ គណៈអធិបតី និងអង្គពិធីទាំងមូល សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង