**ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចថ្នាក់ផ្នែកចំណុះការិយាល័យចំនួន០២ នៃនាយកដ្ឋានរដ្ឋបាល-សរុប**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ**បទវិភាគ៖ តួនាទីតែមួយគត់នៃ”ការគាំទ្រតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក” គឺបានបញ្ជាក់ថា៖ គោលការណ៍ចិនតែមួយ គឺជាបំណងរួមរបស់ប្រជាជននិងនិន្នាការទូទៅ**កម្ពុជា-អាមេរិក ឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំង ភ្នំ១៥០០ នៅស្រុកវាលវែង**វិទ្យាស្ថានបណ្តុះបណ្តាលទូទាំងប្រទេសរបស់ក្រសួងការងារ ចាប់ផ្តើមប្រឡងបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)**ឧបនាយករដ្ឋមន្ត្រី ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥០គ្រួរសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់**ឯកឧត្តម សួស ប្រាថ្នា សង្ខេបបូកសរុបលទ្ធផលសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា**វិទ្យុមិត្តភាពកម្ពុជាចិននិងក្រសួងទេសចរណ៍បង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយវិស័យទេសចរណ៍**ភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន**នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ**ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា៖ នាយទាហាន ដែលបានទទួលតួនាទីភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**និយ័តករមូលបត្រកម្ពុជា ប្រកាសប្រឡងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឱ្យចូលបម្រើការងារនៅនិយ័តករមូលបត្រកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា

បទវិភាគ៖ហេតុករណ៍”វិវាទផ្ទៃក្នុង”រវាងរដ្ឋាភិបាលកាណាដានិងចារជនរបស់ខ្លួនបញ្ជាក់ពីអ្វីដែលហៅថា “ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិនគឺជារឿងប្រឌិតសុទ្ធសាធ

នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានកាណាដាបានទម្លាយឱ្យដឹងថា រដ្ឋាភិបាលកាណាដាបានឈានដល់ការផ្សះផ្សាជាមួយលោក Michael Spavor ដែលជាពាណិជ្ជករកាណាដាដែលត្រូវបានចាប់ខ្លួនដោយប្រទេសចិនដើម្បី”សងថ្លៃជំងឺចិត្ត”អំពីការជាប់ពន្ធនាគារជិតបីឆ្នាំដោយសារជាប់សង្ស័យពីបទធ្វើសកម្មភាពចារកម្មនៅប្រទេសចិន ។ តាមការផ្សាយដំណឹងទម្លាយឱ្យដឹងថា ទំហំទឹកប្រាក់ចុងក្រោយនៃការឈានដល់ការផ្សះផ្សារវាងភាគីទាំងពីរ គឺ ៧ លានដុល្លារកាណាដា ។
បន្ទាប់ពីលោក Michael Spavor ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៨ មក រដ្ឋាភិបាលកាណាដាបានឃោសនាបំប៉ោងពី”ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិនជាប់រហូត ប៉ុន្តែលើកនេះអាចនិយាយបានថាជាការ”ទះកំផ្លៀងខ្លួនឯង” ។ អ្នកវិភាគបានលើកឡើងថា អ្វីដែលហៅថា “ការផ្សះផ្សា”និង”សងថ្លៃជំងឺចិត្ត”បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលកាណាដាមានអាថ៌កំបាំងដែលមិនអាចបើកចំហ ហើយក៏បានបញ្ជាក់ដែរថា លោក Michael Spavor គឺជាចារជនដែលធ្លាប់បម្រើរដ្ឋាភិបាលកាណាដា ។ អ្នកប្រើបណ្តាញអ៊ីនធឺណែតកាណាដាបានលើកឡើងថា “ការសងថ្លៃជំងឺចិត្តណាមួយដែលរដ្ឋាភិបាលធ្វើសម្រាប់ការដោះស្រាយរឿងមួយនេះសុទ្ធតែបង្ហាញថា វាប៉ុនប៉ុងបិទបាំងអ្វីមួយ” ។
យោងតាមព័ត៌មានដែលប្រកាសដោយស្ថាប័នសន្តិសុខរបស់ចិនឱ្យដឹងថា លោក Michael Spavor បានធ្វើសកម្មភាពចារកម្មនៅតំបន់ព្រំដែនរវាងចិននិងកូរ៉េខាងជើងក្នុងរយៈពេលយូរដោយបានជួយលោក Michael Kovrig អតីតមន្រ្តីការទូតកាណាដាក្នុងការប្រមែប្រមូលនិងស្វែងរកព័ត៌មានចារកម្មពាក់ព័ន្ធ ថតរូបនិងវីដេអូបរិក្ខារយោធាចិនដោយខុសច្បាប់នៅក្នុងដែនប្រទេសចិន ហើយបានផ្តល់ឱ្យស្ថានទូតកាណាដាប្រចាំនៅប្រទេសចិន ។ កាលពីឆ្នាំ ២០១៨ អ្នកទាំងពីរនាក់ត្រូវបានចាប់ខ្លួននៅប្រទេសចិន ។ កាលពីខែកញ្ញា ឆ្នាំ ២០២១ អ្នកទាំងពីរនាក់បានដាក់ពាក្យស្នើសុំដោះលែងនៅក្រៅឃុំនិងតម្កល់រឿងក្តីក្រោមលេសមានជំងឺប្រចាំកាយ ហើយតុលាការពាក់ព័ន្ធរបស់ចិនបានអនុម័តលើពាក្យស្នើសុំនេះតាមផ្លូវច្បាប់ ។ បន្ទាប់មក ពួកគេត្រូវបានបណ្តេញចេញពីប្រទេសចិន ។
ក្រោយពីត្រឡប់ទៅប្រទេសកាណាដាវិញ ឆាកល្ខោនដ៏គួរឱ្យអស់សំណើចបានកើតឡើង៖លោក Michael Spavor បានប្តឹងលោក Michael Kovrig និងក្រសួងការបរទេសកាណាដា ។ ករណី”វិវាទផ្ទៃក្នុង”លើកនេះបានលាតត្រដាងពីសកម្មភាពចារកម្មដែលពួកគេធ្លាប់បានធ្វើនៅក្នុងប្រទេសចិន ហើយក៏បានបញ្ជាក់ថា លោក Michael Spavor ពិតជាបានធ្វើរឿងដែលបំផ្លាញសន្តិសុខជាតិរបស់ប្រទេសចិនពិតប្រាកដមែន ។ នៅទីបំផុត រដ្ឋាភិបាលកាណាដាបានចំណាយប្រាក់ចំនួន ៧ លានដុល្លារកាណាដាដើម្បី”បិទមាត់”របស់លោក Michael Spavor ប្រការនេះក៏បានបញ្ជាក់ដែរថា អ្វីដែលហៅថា “ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិនគឺជារឿងប្រឌិតសុទ្ធសាធ ។
បន្ទាប់ពីករណីផ្សះផ្សាជាមួយលោក Michael Spavor ត្រូវបានបែកធ្លាយ លោក Trudeau នាយករដ្ឋមន្ត្រីកាណាដាបានបន្តឃោសនាបំប៉ោងពី”ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិន ហើយបានប្រឌិតរឿងក្លែងក្លាយតទៅទៀត ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីករណីដែលប្រទេសកាណាដាបាននិងកំពុងឃោសនាបំប៉ោងពីអ្វីដែលហៅថា “ហេតុការណ៍ចារកម្មចិន”និង”ចិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាណាដា”ជាដើម អ្នកផងទាំងពួងអាចឃើញច្បាស់ថា អ្នកនយោបាយមួយចំនួនរបស់កាណាដាបាននិងកំពុងប្រកាន់ខ្ជាប់គំនិតសង្គ្រាមត្រជាក់ ធ្វើតាមសហរដ្ឋអាមេរិកបង្ករឿងហេតុចំពោះប្រទេសចិន វាលែងជារឿងថ្មោងថ្មីអ្វីទៀតហើយ ។ លើកនេះគ្រាន់តែបានបញ្ជាក់ម្តងទៀតថា រដ្ឋាភិបាលកាណាដាជាអ្នកធ្វើតាមសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា ប្រទេសចិនជាប្រទេសមាននីតិរដ្ឋ ។ លោក Michael Spavor និងលោក Michael Kovrig បានជាប់សង្ស័យពីបទល្មើសបំផ្លិចបំផ្លាញសន្តិសុខជាតិរបស់ប្រទេសចិន គឺមានភស្តុតាងដ៏ជាក់លាក់ ហើយការពិតនិងភាពត្រឹមត្រូវទាំងស្រុង គឺ ច្បាស់ក្រឡែតណាស់ ។ ទោះបីជារដ្ឋាភិបាលកាណាដាបានប្រឌិតពាក្យកុហកយ៉ាងច្រើនក៏ដោយ ក៏គ្មានប្រយោជន៍អ្វីផងដែរ ។ អ្វីដែលខ្លួនត្រូវធ្វើ គឺ គោរពការពិតជាក់ស្តែង បញ្ឈប់ការមួលបង្កាច់និងលាបពណ៌ទៅលើប្រទេសចិន ក៏ដូចជាមានការយល់ដឹងដ៏ត្រឹមត្រូចំពោះប្រទេសចិន ។ ប្រសិនបើកាណាដាធ្វើតាមគោលនយោបាយរបស់អាមេរិកតាមតែទំនើងចិត្ត នោះអ្វីដែលបាត់បង់ គឺ មិនត្រឹមតែជាកិត្តិនាមរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជាទំនុកចិត្តពីប្រជាជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង