**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

មេបញ្ជាការយោធភូមិភាគទី៥ កោតសរសើរជាខ្លាំងចំពោះយោធិន ក្នុងអង្គភាពទាំងមូល ដែលខិតខំពុះពាររាល់ការលំបាក គ្រោះថ្នាក់ និងឧបស័គ្គនានា រួមគ្នាអនុវត្តតាមបទបញ្ជា របស់រាជ​រដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងទិសដៅផែនការការអនុវត្តបន្តឆ្នាំ២០២៤ នៅតំបន់ប្រតិបត្តិការសឹករងបាត់ដំបង។

​របាយការណ៍បូកសរុប​លទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ​២០២៤ របស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ព្រមជាមួយនោះ អង្គភាពក៏បានផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការបំផុសចលនាប្រឡងប្រណាំងឆ្នាំ២០២៤។

ជាកិច្ចបន្ទាប់ អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដោយបានលើកឡើងនូវ​បទពិសោធន៍ នៃការអនុវត្ត​ន៍ការងារកន្លងមក ស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាតសម្រាប់អនុវត្តបន្ត ក្នុងឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ និងសម្រេចភារកិច្ចដែលថ្នាក់លើបានប្រគល់។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងនូវការកោតសរសើរជាខ្លាំងចំពោះយោធិនក្នុងអង្គភាពទាំងមូល ដែលបានខិតខំពុះពាររាល់ការលំបាក គ្រោះថ្នាក់ និងឧបស័គ្គនានា រួមគ្នាអនុវត្តតាមបទបញ្ជា របស់រាជ​រដ្ឋាភិបាល ក្រសួងការពាជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក រហូតសម្រេចជោគជ័យធំៗជាច្រើន គួរជាទីមោទនយ៉ាងក្រៃលែង។

ឯកឧត្តម មេបញ្ជាការ បានណែនាំឱ្យបណ្តាអង្គភាព ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជាដាច់ខាតនូវគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ តាមដានក្តាប់សភាពការណ៍ក្នុង និងក្រៅអង្គភាពជាប់ជាប្រចាំ សកម្មវាយបកនូវរាល់ការឃោសនាញុះញង់ បំបែកបំបាក់ ឧបាយកល កលល្បិច របស់ពួកជ្រុលនិយម ជនអគតិមួយចំនួន ដែលមាននិន្នាការប្រឆាំង មានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវចាត់តាំងអប់រំរៀនសូត្រនយោបាយចិត្តសាស្ត្រ ពង្រឹងស្មារតី ឆន្ទ: ស្មោះត្រង់ ដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់ផ្ទៃក្នុង រក្សាសុវត្តិភាព​ របៀបរៀបរយ ក្នុងអង្គភាពឱ្យបានល្អ។ ពង្រឹងការត្រៀមប្រយុទ្ធ ចល័តប្រយុទ្ធ១០០% មានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍ពេលមានបទបញ្ជា។ ​បន្តជំរុញសកម្មភាពហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នជំនាញ តាមផែនការ កម្មវិធី។ បន្តយកចិត្តទុកដាក់ក្នុងការជួសជុល កសាងសំណង់អគារ ឱ្យសម្រេចតាមពេលវេលា និងផែនការកំណត់។ តាមដាន ស្រាវជ្រាវ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងត្រូវចាត់វិធានការមិនអាចលើកលែងចំពោះយោធិនល្មើស តាមបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក។ ត្រៀមកម្លាំង កងអនុសេនាតូចបោសសំអាតមីន និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់អង្គភាព ចូលរួមជួយរំដោះដីដែលមានមីន កាកសំណល់សង្គ្រាម និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពេលមានបទបញ្ជា។ ពង្រឹងការងារដាំដុះ ចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ព និងយកចិត្តទុកដាក់អប់រំថែទាំសុខភាព ក្នុងការពិនិត្យ ព្យាបាលជម្ងឺជូនកងទ័ព និងគ្រួសារ។ បង្កើនការគ្រប់គ្រង អាវុធ-គ្រាប់ រថយន្ត គ្រឿងចក្រ និងសម្ភារៈដែលបានបំពាក់ ឱ្យបានម៉ឺងម៉ាត់ ម៉ត់ចត់ និងចាត់តាំងត្រួតពិនិត្យបណ្តាឃ្លាំងអាវុធ និងសម្ភារៈ ធានាបានគុណភាព មានសុវត្ថិភាពល្អ។​ ទន្ទឹមនឹងការងារស្នូលរបស់អង្គភាព ត្រូវយកចិត្តទុកដាក់ សកម្មលើការងារចុះជួយមូលដ្ឋាន ដែលក្រុមការងាររបស់អង្គភាពទទួលខុសត្រូវ។
ជាចុងក្រោយ អធិបតីនៃអង្គពិធី បានជូនប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និង បានប្រគល់ថវិកា ចំនួន ២.០០០.០០០រៀល ជូនទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង