**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អត្ថាធិប្បាយ៖ ភ្ញៀវទេសចរចិនបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា


ភ្នំពេញ៖ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកភ្ញៀវទេសចរចិនថា បានដើរតួនាទីសំខាន់សម្រាប់បង្កើតចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ខណៈដែលឆ្នាំ២០២៤នេះថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងជាជនកម្ពុជាចិន។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ប្រជាជនចិនតែងតែរំពឹងចង់មកលេងប្រទេសកម្ពុជា ដូច្នេះ ជាចំណុចសំខាន់មួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើន។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា សម្រាប់វិស័យទេសចរណ៍ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសក្នុងតំបន់អាស៊ី ជាពិសេសប្រទេសកម្ពុជាមិនអាចរំពឹងលើភ្ញៀវមកពីតំបន់អ៊ឺរ៉ុប និងមជ្ឈិមបូព៌ាទេ គឺមានតែភ្ញៀវទេសចរចិនប៉ុណ្ណោះ ដែលអាចមកកម្ពុជាច្រើន។
សំឡេង៖ « កន្លងមកយើងឃើញថា ភាគច្រើនមានតែទេសចរអ៊ឺរ៉ុបទេ ដែលមកលេងតំបន់អាស៊ី ប៉ុន្តែបច្ចុប្បន្ននេះ អ៊ឺរ៉ុបគឺខ្ទិចខ្ទាំសេដ្ឋកិច្ចហើយ ទីមួយអតិផរណានៅអ៊ឺរ៉ុបខ្ពស់ ទីពីរសង្គ្រាមនៅរុស្ស៊ីអ៊ុយក្រែនអូសបន្លាយ ទីបីសង្គ្រាមនៅមជ្ឈិមបូព៌ា ។ អ៊ីចឹងការពឹងទទួលភ្ញៀវទេសចរអ៊ឺរ៉ុបគឺមិនទាន់ទទួលបានទេ ។ ដូច្នេះមានតែទេសចរចិនទេ ព្រោះប្រទេសចិនមានប្រជាជនច្រើន ហើយការលើកទឹកចិត្តឱ្យប្រជាជនចិនមកលេងកម្ពុជាកាន់តែច្រើន ជាឱកាសមួយដែរសម្រាប់បង្កើនចំណូលវិស័យទេសចរណ៍ផង ភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យប្រជាជននិងប្រជាជនស្គាល់គ្នាផង។ »
លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា លំហូរភ្ញៀវទេសចរចិនមកកម្ពុជានេះ នឹងផ្តល់ចំណេញដល់កម្ពុជា ព្រោះភ្ញៀវចិនមានលទ្ធភាពចំណាយច្រើនជាងគេប្រទេសដទៃ ដែលអាចស្រូបយកចំណូលតូចធំ ចាក់ទៅក្នុងសេដ្ឋកិច្ចជាតិ។មិនតែប៉ុណ្ណោះ ក៏អាចពាំនាំនូវគម្រោងវិនិយោគមកជាមួយផងដែរ ដោយសារតែកម្ពុជា នៅមានកន្លែង និងឱកាសជាច្រើនសម្រាប់ការវិនិយោគ។
សំឡេង៖ « ទេសចរចិនដើរតួនាទីសំខាន់ក្នុងការជំរុញធ្វើឱ្យមានកំណើនភ្ញៀវទេសចរឱ្យមកកម្ពុជា ក៏ដូចជាធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ សម្រាប់កម្ពុជា យើងគួរតែត្រៀមខ្លួនតាមជំនាញ ដែលយើងមានការរំពឹងខ្ពស់ថា នឹងមានភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើននៅឆ្នាំ២០២៤នេះ។»
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសាធារណរដ្ឋចិនប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងត្រៀមស្វាគមន៍ភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥.៤ លាននាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះដែរភ្ញៀវទេសចរចិន ឈរនៅលំដាប់ទី៣ ដែលមានប្រមាណ ៥៤៧,៧៩៨នាក់ ។ សរុបសេចក្តីមកភ្ញៀវទេសចរចិនពិតជាបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា, បង្កើនចំណូលដោយប្រយោលនិងដោយផ្ទាល់រាប់លានដុល្លារ បង្កើតការងារជួនប្រជាជនកម្ពុជារាប់លាននាក់។ ឆ្នាំនេះគឺជា ឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនចិន-កម្ពុជា ដូច្នេះកម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង