**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ

អ្នកនាំពាក្យ៖ កសិករនៅស្រុកគីរីវង់ សាកល្បងធ្វើស្រែគំរូ (Demo) ដោយប្រើពូជសុទ្ធត្រឹម ៦០គីឡូក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់ រហូតដល់៧.៥តោន

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បងប្អូនកសិករនៅស្រុកគីរីវង់ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលរួម សាកល្បងធ្វើស្រែគំរូ (Demo) ដោយប្រើពូជសុទ្ធ ត្រឹមតែ៦០គីឡូ ក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់ រហូតដល់៧.៥តោន ក្នុងមួយហិកតា។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងទិវាស្រែឆ្លាតវៃ សម្របទៅតាមបម្រែបម្រួលនៃអាកាសធាតុ នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទិវានាឱកាសនេះ ក៏មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកសិកម្ម លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនជីបិញឌៀន សញ្ញាក្បាលក្របី, ក្រុមហ៊ុមយីតាក់គ្រុប តំណាងចែកចាយជីសញ្ញាក្បាលក្របី និងប្រជាកសិករចំនួន៨០នាក់។

ឯកឧត្តម ឃឹម ហ្វីណង់ បានឲ្យដឹងថា «ទិវាស្រែឆ្លាតវៃ» ដើម្បីអបអរសាទរទិន្នផល ៧.៥តោន ក្នុងមួយហិកតា របស់បងប្អូនកសិករនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលរួម ក្នុងកម្មវិធីសាកល្បងធ្វើស្រែគំរូ (Demo) លើផ្ទៃដីចំនួន៥ហិកតា ជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមបានបញ្ជាក់ថា ស្រែគំរូនេះ (ស្រូវប្រាំង) ត្រូវបានជ្រើសរើសធ្វើឡើង ដើម្បីបង្ហាញដល់ពុកម៉ែបងប្អូនប្រជាកសិករ នៅក្នុងស្រុកគីរីរង់ ឲ្យបានឃើញ និងយល់ដឹងពីការប្រើប្រាស់ បច្ចេកទេសដាំដុះត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធត្រឹមតែ៦០គីឡូ ក្នុងមួយហិកតា ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ជី និងថ្លៃដើមផលិត។

ឯកឧត្តមបានបន្ដទៀតថា ការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ និងការសន្សំសំចៃថ្លៃដើម គឺជាមូលដ្ឋានគ្រឹះ និងជាអត្ថប្រយោជន៍មួយ នៃសហគមន៍កសិកម្មទំនើប ដែលក្រសួងសង្ឃឹមទុកថា បងប្អូនកសិករនៅទីនេះ នឹងយកទៅពិចារណាចងក្រងគ្នា បង្កើតជាសហគមន៍នាពេលខាងមុខ។
ជាលទ្ធផល ទិន្នផលបានកើនឡើងរហូតដល់ ៧.៥តោន ក្នុងមួយហិកតា ហើយប្រសិន បើបូករួមនឹងការធ្លាក់ចុះនៃចំណាយ ប្រាក់ចំណេញរបស់ស្រែគំរូនេះ បានកើនឡើងជាងមុនប្រហែល ១.៥លានរៀល ក្នុងមួយហិកតា បើធៀបទៅនឹងការធ្វើស្រែធម្មតាតាមទម្លាប់របស់កសិករ (ពូជ៣០០គីឡូ ក្នុងមួយហិកតា ទិន្នផល៦តោន ក្នុងមួយហិកតា និងប្រើជីច្រើន)។

តំណាងក្រុមហ៊ុនដែលចូលរួម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាលក្រសួងស្ថាប័ន លោក-លោកស្រី និងបងប្អូនប្រជាកសិករ ដែលបានខិតខំយ៉ាងខ្លាំងក្លា ក្នុងការជួយគ្រប់បែបយ៉ាង និងគាំទ្រសហការយ៉ាងជិតសិ្នទ្ធ ក្នុងការជួយអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសជី NPK សញ្ញាក្បាលក្របី ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង