ថ្ងៃស្អែក! ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញបើកការប្រកួតព្រឹត្តិការណ៍កីឡា «ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ»

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នឹងផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡា «ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី១ ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានអូឡាំពិក។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដា្ឋន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
អាស្រ័យហេតុនេះ សូមសាធារជន អញ្ជើញចូលរួមទស្សនាដោយសេរី ដើម្បីលើកទឹកចិត្ត និងគាំទ្រ ឲ្យបានច្រើនកុះករ និងសូមអញ្ជើញអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មានតាមការគួរ ៕

