**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក

ទិវាវប្បធម៌ជាតិ» លើកទី២៦ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមីនាក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ភ្នំពេញ៖រាជរដ្ឋាភិបាលនឹងប្រារព្ធកម្មវិធី «ទិវាវប្បធម៌ជាតិ»លើកទី២៦ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា «ទិវាវប្បធម៌ជាតិ» លើកទី២៦ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង៤០០០នាក់ មកពីតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់សិល្បករទាំងក្នុងនិងក្រៅប្រព័ន្ធទូទាំងប្រទេសព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
ឯកឧត្តមពន្យល់ថា«ទិវាវប្បធម៌ជាតិ»៣ មីនា ឆ្នាំ២០២៤នេះ ចំថ្ងៃអាទិត្យ ។ ដូច្នេះ រាជរដ្ឋាភិបាលក៏បានលើកពេលទៅធ្វើពិធីធំនៅថ្ងៃទីនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤វិញ ដើម្បីសម្រួលដល់អ្នកពាក់ព័ន្ធបានចូលរួមច្រើន។
ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តជ្រើសរើសប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»ដូចឆ្នាំមុនដែរព្រោះយុវជនជាកម្លាំងចលករដ៏ខ្លាំង ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឱ្យរីកចម្រើនទៅមុខ។
ឯកឧត្តមបញ្ជាក់ថា៖ «បច្ចុប្បន្ន យុវជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយបើមើលទៅក្នុងវិស័យវប្បធម៌ យុវជនក៏ចូលរួមច្រើនដែរ ជាពិសេស ក្នុងព្រឹត្តិការណ៍សំណេរអង្គរ មានយុវជនចូលរួមច្រើនណាស់ ដែលមកពីទូទាំងប្រទេស។ បើពិនិត្យក្នុងសកម្មភាពផ្សេងៗ មានការតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ឃើញមានយុវជនច្រើន ដែលមានអ្នកចូលរួមជាង ២០ម៉ឺននាក់ ជាពិសេសយុវជនស្ម័គ្រចិត្ត ដែលមានច្រើន គួរជាទីមោទនៈ ខណៈការតែងនិពន្ធ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ មួយវិញទៀត ព្រឹត្តិការណ៍ភាពយន្ត យុវជនមានការចូលរួមច្រើនណាស់ដែរ បើអ្នកស្ម័គ្រចិត្តចូលរួមច្រើនមែនទែន។ អ្វី ដែលយើងនឹងធ្វើ គឺបង្កើតព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីលើកស្ទួយវិស័យវប្បធម៌ជាតិ ខណៈជាទូទៅយុវជនចូលរួមច្រើនណាស់»។
ជាមួយគ្នានេះ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយិការង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងដែរថា សន្ទុះនៃការចូលរួមក្នុងវិស័យវប្បធម៌របស់យុវជន មានការកើនឡើងច្រើន ដោយសារតែក្រសួងវប្បធម៌ បានបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញពួកគាត់។
យោងតាមរយៈសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិកម្ពុជារៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទិវានេះ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិកាស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរ គ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង