**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អគ្គនាយកដ្ឋាន ក.ប.ប. ជួបពិភាក្សាការងារជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប នៃប្រទេសអាមីរ៉េតអារ៉ាប់រួម

ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងពី លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា <<គ.ត.ផ.ហ.ក.>> នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប(Ministry of Industry and Advanced Technology) នៃប្រទេសអេមីរ៉េតអារ៉ាប់រួម ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិក និងជាលេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក. និងសហការី បានជួបជាមួយលោកជំទាវ Dr. Farah Al Zarooni ជំនួយការអនុរដ្ឋលេខាធិការ ទទួលបន្ទុកផ្នែកស្តង់ដារ និងបទប្បញ្ញត្តិ នៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប នៃប្រទេសអេមីរ៉េតអារ៉ាប់រួម និងសហការី ដើម្បីពិភាក្សាការងារអំពីការពង្រឹងកិច្ចសហការលើកិច្ចការហាឡាល។

ក្នុងជំនួបនេះ ឯកឧត្តម ផាន អូន បានបង្ហាញជូន លោកជំទាវ Dr. Farah Al Zarooni និងសហការី អំពីដំណើរការប្រព្រឹត្តទៅ និងប្រព័ន្ធហាឡាលនៅព្រះរាជាណាចក្រកម្ពុជា អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងស្ថាប័នហាឡាលក្នុងការជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញកំណើនសេដ្ឋកិច្ច និងបានស្នើសុំភាគីប្រទេសអេមីរ៉េតអារ៉ាប់រួម ជួយពង្រឹងសមត្ថភាពលើកិច្ចការហាឡាល ពិសេសលើផ្នែកទទួលស្គាល់ស្លាកសញ្ញាហាឡាលកម្ពុជា។

លោកជំទាវ Dr. Farah Al Zarooni បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការពង្រឹងទំនាក់ទំនងរវាងស្ថាប័នហាឡាលរវាងប្រទេសទាំងពីរ និងផ្តល់ជាគំនិតផ្តួចផ្តើមមួយចំនួនដល់ លេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. ដូចខាងក្រោម៖

១- សិក្សា និងវិភាគអំពីចំណុចខ្វះខាត (Gap Analysis) នៃប្រព័ន្ធហាឡាល (Halal System) នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

២- រៀបចំបង្កើត អនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូរផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economonic Partnership Agreement) រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម តាមរយៈការដាក់លិខិតផ្លូវការណ៍ ទៅក្រសួងការបរទេស។

ជាកិច្ចការបន្ត ក្នុងនាមលេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក. អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តទំនាក់ទំនងជាមួយខាងភាគីប្រទេសអេមីរ៉េតអារ៉ាប់រួម ក្នុងការជំរុញការរៀបចំ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកកិច្ចការហាឡាល៕

អត្ថបទដែលជាប់ទាក់ទង