មនុស្ស ១៥នាក់ស្លាប់ ក្នុងគ្រោះអគ្គីភ័យ អគារណានជីង ប្រទេសចិន

ចិន៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ៤៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអគ្គិភ័យមួយនៅឯអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Nanjing ភាគខាងកើតប្រទេសចិន។
មន្ត្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គីភ័យដែលបានឆាបឆេះនៅព្រឹកថ្ងៃសុក្រនេះ បានចាប់ផ្តើមនៅជាន់ទីមួយនៃអគារដែលដាក់កង់អគ្គិសនី។
មនមន្ត្រីបានបន្តថា ក្នុងចំណោមអ្នករងរបួសទាំង៤៤នាក់ មានម្នាក់របួសធ្ងន់ ចំណែកអ្នកផ្សេងទៀតរបួសធ្ងន់។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួរបានរាយការណ៍ថានៅម៉ោងប្រហែល ៤:៣៩ ព្រឹកថ្ងៃសុក្រ (២០:៣៩ GMT ថ្ងៃព្រហស្បតិ៍) នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បានទទួលការជូនដំណឹងអំពីអគ្គីភ័យនៅក្នុងស្រុក Yuhuatai។
ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ (២២០០ GMT)។ អាអាជ្ញាធរបានបញ្ជាក់ថា ប្រតិបត្តិការស្វែងរក និងសង្គ្រោះបានបញ្ចប់ប្រាំបីម៉ោងក្រោយមក។
វីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បានបង្ហាញអគារខ្ពស់មួយកំពុងឆេះនៅពាក់កណ្តាលយប់ ជាមួយនឹងផ្សែងខ្មៅហុយចេញពីវា។ រូបភាពក៏បានបង្ហាញពីជាន់ជាច្រើននៃអគារដែលឆេះនៅក្នុងភ្លើង។
អភិបាលក្រុង Nanjing លោក Chen Zhichang បានចូលរួមរំលែកទុក្ខ និងសុំទោសដល់ក្រុមគ្រួសារជនរងគ្រោះនៅក្នុងសន្និសីទសារព័ត៌មានមួយ។
អគ្គីភ័យដែលបណ្តាលឲ្យស្លាប់គឺជារឿងធម្មតាមួយកើតឡើងក្នុងប្រទេសចិន ដែលវិធានការសុវត្ថិភាពច្រើនតែត្រូវបានគេរំលង ឬអនុវត្តមិនគ្រប់គ្រាន់។
នៅក្នុងខែមករាឆ្នាំនេះ មនុស្សរាប់សិបនាក់បានស្លាប់បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះនៅហាងមួយនៅកណ្តាលទីក្រុង Xinyu ដោយស៊ីនហួបានរាយការណ៍ថា អគ្គិភ័យនេះបានកើតឡើងដោយសារតែការប្រើប្រាស់កាំជ្រួចខុសច្បាប់ នៅក្នុងបន្ទប់ក្រោមដី។ ក្នុងខែដដែល កុមារ១៣នាក់បានស្លាប់នៅសាលារៀនមួយខណៈពួកគេដេកក្នុងអន្តេវាសិកដ្ឋានរបស់ពួកគេ។
កាលពីខែវិច្ឆិកា មនុស្ស ២៦ នាក់បានស្លាប់ក្នុងភ្លើងឆេះធ្យូងនៅខេត្ត Shanxi ប្រទេសចិន។ មុននោះ នៅខែមេសា ឆ្នាំ២០២៣ ភ្លើងឆេះមន្ទីរពេទ្យបានសម្លាប់មនុស្ស ២៩នាក់។
បន្ទាប់ពីភ្លើងឆេះធ្យូងថ្មកាលពីខែវិច្ឆិកា ប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យប្រទេសនេះកែលម្អផែនការសង្គ្រោះបន្ទាន់ និងវិធានការបង្ការ។
ប្រភព៖ DW
ប្រែសម្រួលដោយ៖ ឡាយ លីហួ
