**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

តុលាការ សម្រេចបញ្ចូលសំណុំរឿង ករណីជនជាតិចិនបើករថយន្តគេចបារ៉ាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច រួចជ្រុលទៅបុកមនុស្សស្លាប់ម្នាក់ នៅព្រះសីហនុ

ភ្នំពេញ៖ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចបញ្ចូលសំណុំរឿងករណីជនជាតិចិនបើករថយន្តគេចបារ៉ាស់ត្រួតពិនិត្យរបស់សមត្ថកិច្ច រួចជ្រុលទៅបុកមនុស្សស្លា.ប់ម្នាក់ និងរ.បួ.ស២នាក់ កាលពីពេលថ្មីៗនេះជាសំណុំរឿងតែមួយ។ រួចបើកការចោទប្រកាន់លើជនសង្ស័យពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យរបួស និងស្លាប់ដល់អ្នកដទៃ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមលិខិតដដែលបានឱ្យដឹងថា កាលថ្ងៃទី១៧ និងទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌចំនួន០២ ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមមាន៖ ទី១.សំណុំរឿងលេខ២៣៨ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរងរបួស២នាក់ ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងទី២.សំណុំរឿងលេខ ២៤៣ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពីករណីរត់គេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សង្កត់ធ្ងន់ថា៖«ក្រោយតំណាងអយ្យការ បានពិនិត្យសំណុំរឿងទាំងពីរខាងលើ និងបានស្តាប់ចម្លើយជនសង្ស័យ ព្រមទាំងពិនិត្យភស្តុតាងជារួមរួចមក ចំពោះអង្គហេតុករណីសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចបញ្ចូលសំណុំរឿងទាំងពីរ ទៅជាសំណុំរឿងតែមួយ រួចសម្រេចបើកការចោទប្រកាន់លើជនសង្ស័យឈ្មោះទូ ស៊ីភីង DOU SHIPING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួស និងស្លាប់ដល់អ្នកដទៃ»។

សូមរំឭកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១៖៣០នាទីយប់ នៅចំណុចភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សមត្ថកិច្ចបានធ្វើការដាក់បារ៉ាស់ត្រួតពិនិត្យជាតិអាកុល គ្រឿងញៀន និងអាវុធជាតិផ្ទុះ ដែលដឹកនាំដោយគណៈបញ្ជាការឯកភាពក្រុង ស្របពេលនោះដែរក៏មានរថយន្តមួយគ្រឿង ម៉ាក FORD MUSTANG ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២BP-៨៩៦៧ បើកបរដោយឈ្មោះទូ ស៊ីភីង ជាជនជាតិចិន ព្យាយាមបើករត់គេចពីបារ៉ាស់គោលដៅត្រួតពិនិត្យនោះ ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត។ ភ្លាមៗកម្លាំងសមត្ថកិច្ចបានជិះប្រដេញតាមរហូតដល់វេលាម៉ោង២៣៖១៥នាទី លើផ្លូវសែនជ័យត្រង់ចំណុចមុខរមណីយដ្ឋានបាល់ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។ ជនសង្ស័យក៏បានផ្លាស់ប្ដូរទិសដៅរថយន្តបត់ឆ្វេង ហើយក៏ត្រូវបានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C-១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម ១C-០៧៩១ បើកបរដោយឈ្មោះ ហ៊ាង ផេង ភេទប្រុស និងមានអ្នករួមដំណើរ០២នាក់ ឈ្មោះ ហួន ភាព ភេទប្រុស និងឈ្មោះ មាស ចាន់ ភេទប្រុស ក្នុងទិសដៅផ្ទុយគ្នាបានបុកចំទ្វារចំហៀងខាងស្ដាំរថយន្តយ៉ាងពេញទំហឹងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង