**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» 

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០២នាក់ ១.ឈ្មោះ ណាយ ពិយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ផាន់ ផាលីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាPCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ គ្មានផ្លាកលេខ ដែលបានបាត់កាលពីវេលាម៉ោង០២ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្ដឹង នៅវេលាម៉ោង១៨និង៣៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ១.ឈ្មោះ ហន សុគន្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ក្រោយពីសួរនាំរួច ទើបដឹងថាបក្សពួកម្នាក់ទៀតគេចខ្លួនទៅស្នាក់នៅក្នុងស្រុកមង្គលបូរី ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ប៊ុន មេសា ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង បានឱ្យដឹងទៀតថា៖ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ និងសួរនាំរួច ទើបលោកសុំបទបញ្ជាពីសំណាក់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការឆែកឆេរលើទីតាំងបន្ទប់ជួល០១កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមការបង្ហាញពីជនសង្ស័យទាំង២នាក់ រកឃើញម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ជារបស់ជនរងគ្រោះឈ្មោះ ណាយ ពិយ៉ា និងរកឃើញម៉ូតូផ្សេងៗទៀតដូចជា ម៉ូតូម៉ាក អ៊ុចសង់ទ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខចំនួន០១គ្រឿង,ម៉ូតូម៉ាកអ៊ុចសង់ទ័រ ពណ៌ខៀវ គ្មានផ្លាកលេខចំនួន០១គ្រឿង,ម៉ាស៊ីនម៉ូតូ០១គ្រឿង,និងអាវម៉ូតូ ព្រមទាំងឧបករណ៍ដោះដូរ ជួសជុល កែច្នៃមួយចំនួនបន្ថែមទៀត ហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងយកមករក្សាទុក ដើម្បីស្វែងរកម្ចាស់បន្តទៀត។ ចំពោះម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ជារបស់ជនរងគ្រោះឈ្មោះ ណាយ ពិយ៉ា ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា៖ ជនសង្ស័យទាំង២នាក់ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូជាច្រើនគ្រឿងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង