**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តពោធិសាល ហៅវត្តអំពិល ភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះព្រហ្មចរិយញាណ យិត្ត សុខា មេគណខេត្តត្បូងឃ្មុំ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន កាយរិទ្ធ យុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ពិធីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានានៅវត្តពោធិសាល ហៅវត្តអំពិល នាខណៈនេះ ជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ និងសូមថ្លែងអំណរព្រះគុណ និងអរគុណ ដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង នៅពេលនេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសហការ និងជួយជ្រោមជ្រែង ក្នុងការបង្កើតសមិទ្ធនានាក្នុងវត្តអំពិល និងក្នុងមូលដ្ឋានភូមិ ឃុំ និងស្រុកក្រូចឆ្មារទាំងមូល។ ទាំងនេះជាកេរដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាម ទំនៀមទម្លាប់ប្រពៃណីសាសនាផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តសកម្មភាពធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យប្រកបដោយមោទនភាព និងកិត្យានុភាពបំផុត ក្នុងគោលបំណងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លាបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខដុមរមនាជីវភាពប្រជាជនកាន់តែប្រសើរឡើងឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ ក្រសួងបរិស្ថានឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ ក៏ដូចជាអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណឥដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៥ នៃបញ្ចកោណទី១ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលផ្ដោតសំខាន់លើការធ្វើពលវូបនីយកម្ម ពលរដ្ឋឱ្យមានសីលធម៌ គុណធម៌ និងសុជីវធម៌ បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្ដោតលើភាពស្អាត ភាពបៃតង និងចីរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផលែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ថ្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបច្ចុប្បន្ននេះកំពុងតែទទួលបានជោគជ័យដោយមានការចូលរួច អនុវត្តដោយផ្ទាល់ពីមនុស្សចំនួនជាង៤លាននាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណផងដែរដល់ ក្រសួង ស្ថាប័ន រដកឋបាលខេត្ត មន្ទីរអង្គភាព ន៨ងអាជ្ញាធរគ្រប់ថ្នាក់ ជាពិសេសកម្មករ កម្មការិនៅ តាមរោងចក្រ សហគ្រាស ដែរបានចូលរួមយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីធ្វើអោយភាពស្អាតដែរចេញពីផ្នត់គំនិតធ្វើអោយ សហគមន៍ស្អាត មូលដ្ឋានស្អាត ឆ្ពោះទៅកម្ពុជាដែរជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត។

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ ក្នុងវត្តពោធិសាល ហៅវត្តអំពិល ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្រគេនបច្ច័យសម្រាប់កសាងទីអារាមដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន១ម៉ឺនដុល្លារ ព្រមទាំងចែកជូនថវិកាដល់តាជី យាយជី ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង