**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ

អ៊ីស្រាអែលប្រឈមនឹងសម្ពាធកាន់តែខ្លាំងជុំវិញបទឈប់បាញ់នៅហ្គាហ្សា

ហ្គាហ្សាស្ទ្រីប៖ អ៊ីស្រាអែលបានប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងកាលពីថ្ងៃអង្គារ ដើម្បីយល់ព្រមបទឈប់បាញ់ជាមួយក្រុមហាម៉ាស ខណៈដែលខ្លួនបានរៀបចំសម្រាប់ការលុកលុយចូលទៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្គាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់កំពុងជាប់គាំង។

នាយក CIA លោក William Burns បានជួបជាមួយប្រធាន Mossad លោក David Barnea ក្នុងទីក្រុង Cairo សម្រាប់កិច្ចពិភាក្សាស្តីពីផែនការឈ្មួញកណ្តាលកាតា ដើម្បីបញ្ឈប់ការប្រយុទ្ធជាបណ្តោះអាសន្ន ដើម្បីជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស។

សារព័ត៌មាន Al-Qahera របស់អេហ្ស៊ីបបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អេហ្ស៊ីបម្នាក់បានឲ្យដឹងថា ការចរចាដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីកាតា និងមន្ត្រីអេហ្ស៊ីបគឺ “វិជ្ជមាន” ហើយនឹងបន្តការចរចារយៈពេលបីថ្ងៃទៀត។

ក្រុមយុទ្ធនាការអ៊ីស្រាអែល ដែលជាចំណាប់ខ្មាំង និងវេទិកាគ្រួសារបាត់ខ្លួន បានជំរុញឱ្យរដ្ឋាភិបាលអស់កម្លាំងគ្រប់ជម្រើស ដើម្បីបញ្ជូនចំណាប់ខ្មាំងប្រហែល ១៣០នាក់ ដែលនៅតែជឿថាស្ថិតនៅក្នុងតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបញ្ជាក់ថា ក្នុងចំណោមពួកគេ ២៩នាក់ត្រូវបានសន្មត់ថាបានស្លាប់។

ក្រុមសកម្មប្រយុទ្ធបានចាប់មនុស្សប្រហែល ២៥០នាក់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី០៧ ខែតុលាដែលបណ្តាលឱ្យមនុស្សប្រហែល ១,១៦០នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

យ៉ាងហោចណាស់មនុស្ស ២៨,៤៧៣នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល និងការវាយលុកដីនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសចាប់តាំងពីពេលនោះមក នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីន។

ប្រភព៖ France 24

ប្រែសម្រួលដោយ៖ ឡាយ លីហួ

https://www.france24.com/en/live-news/20240213-pressure-mounts-on-israel-for-gaza-ceasefire

អត្ថបទដែលជាប់ទាក់ទង