**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះ បណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ ដែលមានសិស្សនគរបាលជ័យលាភីចំនួន ១៧៧នាក់ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។

សមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពោធ នាពេលនោះមានដូចជា ផ្លូវបេតុងប្រវែង១២៩៥ម៉ែត្រ ប្រព័ន្ធលូរំដោះទឹកប្រវែងសរុប១៧៣៤ម៉ែត្រ ទីធ្លាសម្រាប់ ហ្វឹកហាត់និងគោរពទង់ជាតិទំហំ១៦៦៩ម៉ែត្រការ៉េ និងចំណតរថយន្តទំហំ៩៧៤ម៉ែត្រការ៉េ ឧបត្ថម្ភដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង តារាងបាល់ទាត់ តារាងបាល់ទះ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី ឡដុតសំរាម ម៉ាស៊ីនចម្លោះទឹកស្អាត ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា។

ជាកិច្ចចាប់ផ្តើមនៃពិធីបិទវគ្គនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលា បានថ្លែងសុន្ទរកថា ស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល ដំណើរការស្ថាបនាផ្លូវបេតុង ការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ១។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួង មហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗគឺ៖

ទី១-ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

ទី២-ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា។

ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗនិងមធ្យោបាយ គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។

ទន្ទឹមនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគ១ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយ មោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្តែងនៃការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានថ្លែង អំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យ សភានិងសាលានគរបាលជាតិភូមិភាគនានា។

ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភី ទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវបានល្អ ប្រសើរជូនជាតិនិងប្រប្រជាពលរដ្ឋ។

នៅទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិតបានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភីចំនួន១៥រូប និងប័ណ្ណថ្លែងអំណរគុណដល់សប្បុរសជនចំនួន១០រូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង