**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ប្រជាពលរដ្ឋចំនួន១២២គ្រួសារ ទទួលប្រេងសាំងពីតំណាងរាស្រ្តមណ្ឌលកំពង់ចាមសម្រាប់បូមទឹកធ្វើស្រែប្រាំង

ភ្នំពេញ៖ នាថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ រួមដំណើរដោយឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងអភិបាលស្រុកជើងព្រៃ បានអញ្ជើញផ្តល់នូវប្រេងសាំង ចែកជូនដល់បងប្អូនប្រជាកសិករនៅភូមិសណ្តែក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន ១២២គ្រួសារដោយគ្រួសារនីមួយៗទទួលបានប្រេងចំនួន៥លីត្រ ដើម្បីបូមទឹកបញ្ចូលស្រែរដូវប្រាំង។

នៅក្នុងជំនួបនោះផងដែរ ឯកឧត្ដម លន់ លឹមថៃ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច តែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ។

លើសពីនេះឯកឧត្ដម ក៏បានថ្លែងនូវការអរគុណដល់អាជ្ញាធរក្នុងឃុំសំពងជ័យនិងក្រុមការងារទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាជនបានយ៉ាងល្អ។ ជាក់ស្តែងដូចជាការចុះមកជួយបងប្អូនប្រជាកសិករដែលជួបនូវបញ្ហាខ្វះខាតទឹកក្នុងការបង្កបង្កើនផលនៅក្នុងរដូវប្រាំងនេះបានទាន់ពេលវេលា។ ហើយឯកឧត្ដម ក៏បានបញ្ជាក់ដែរថា ការចែកប្រេងសាំង សម្រាប់បូមទឹកដាក់ស្រូវនាថ្ងៃនេះបើទោះជាតិចតួចក្តីប៉ុន្តែនេះជាការខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូននិងជាការួមចំណែកមួយក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រក្នុងខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋទំាងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអានាម័យ និងរួបរួមសាមគ្គីគ្នាឱ្យបាន ល្អ កុំជឿលើការញុះញុងរបស់ក្រុមអគតិមួយចំនួនតូចដែលតែងតែព្យាយាមបំបែកបំបាក់ខ្មែរ និងត្រូវមានជំនឿលើការដឹកនាំដ៏ល្អរបស់រដ្ឋាភិបាល។

បន្ទាប់មកឯកឧត្តម លន់ លឹមថៃ រួមនិងប្រតិភូក្រុមការងារក៏បានចុះទៅឃុំស្តើងជ័យ ដើម្បីជួបប្រជាកសិករមួយកន្លែងទៀត និងបានផ្តល់នូវប្រេងចំនួន១៨០លីត្រសម្រាប់ប្រជាកសិករនៅទីនោះផងដែរ។ ទន្ទឹមនោះឯកឧត្តម លន់ លឹមថៃ និង ឯកឧត្តម ប្រាក់ សំអឿន បានប្រគល់ផ្ទះទំហំ៤x៦ម៉ែត្រជូនដល់ជនរងគ្រោះឈ្មោះ ឃាង ផល្លី រស់នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយសារគ្រោះអគ្គីភ័យកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ៕

អត្ថបទដែលជាប់ទាក់ទង