**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​

បទវិភាគ៖បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងផ្តល់កម្លាំងចលករនិងឱកាសថ្មីសម្រាប់ឱ្យប្រជាជនពិភពលោកយល់ដឹងពីប្រទេសចិន


ទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងវីយែនបានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាលើកដំបូង  ទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបានរៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនម្តងទៀត  ហើយអគារដែលជាទីសម្គាល់នៃប្រទេសជាច្រើនបានបំភ្លឺពណ៌”ក្រហមប្រទេសចិន”។ល។បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ  បរិយាកាសនៃបុណ្យចូលឆ្នាំថ្មីចិននៅគ្រប់ទីកន្លែងទូទាំងពិភពលោកកាន់តែមានភាពខ្លាំងក្លា។ពី”ឆ្នាំថ្មីប្រទេសចិន”ដល់”ឆ្នាំថ្មីសកល”  បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនេះបានផ្តល់កម្លាំងចលករនិងឱកាសថ្មីសម្រាប់ឱ្យប្រជាជនពិភពលោកយល់ដឹងពីប្រទេសចិននិងវប្បធម៌ប្រជាជាតិចិន។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ចំណាស់និងសំខាន់បំផុតរបស់ប្រទេសចិន។ វាត្រូវបានកំណត់ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ នេះគឺមានន័យថា ស្ថាប័នអង្គការសហប្រជាជាតិនឹងជៀសវាងពីការបើកធ្វើកិច្ចប្រជុំនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ ដែលនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យអ្នកផងទាំងឡាយដកយកបទពិសោធន៍ពីវប្បធម៌ប្រជាជាតិចិន។
សព្វថ្ងៃនេះ  ពីទីក្រុងញូវយ៉កប្រទេសអាមេរិកទៅដល់ទីក្រុងប៉ារីសប្រទេសបារាំង  ពីទីក្រុងឡាអេប្រទេសហូឡង់ទៅដល់ទីក្រុងម៉ិកស៊ិក  ប្រជាជនប្រហែលមួយភាគប្រាំលើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ផ្សេងៗគ្នា។ការសម្តែងម៉ុងសាយនិងនាគ  ធ្វើនំគាវ  ដើរទិញឥវ៉ាន់  សរសេរពាក្យទំនឹមជូនពរឆ្នាំថ្មីប្រពៃណីចិន   និងរត់តាមផ្លូវដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី។ល។ សកម្មភាពប្រជាប្រិយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានធ្វើឡើងនៅជិត២រយប្រទេសនិងតំបន់។តើហេតុអ្វីបានជាពិធីបុណ្យប្រពៃណីចិនមួយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌សកល?
អ្នកសង្កេតការណ៍បានលើកឡើងថា   នៅក្នុងវប្បធម៌ប្រជាជាតិចិន គុណតម្លៃស្តីពី”ការចាត់ទុកសន្តិភាពជារឿងសំខាន់បំផុតនិងស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា” ព្រមទាំងទស្សនៈវប្បធម៌ស្តីពី”ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានានិងប្រទេសនានា”ទទួលបានការទទួលស្គាល់ពីប្រជាជនពិភពលោក។បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបន្តវេននិងផ្សព្វផ្សាយទស្សនៈវប្បធម៌ប្រទេសចិននៃសន្តិភាព ភាពសុខដុមរមនានិងភាពចុះសម្រុងគ្នា។ឆ្លងតាមរយៈការដកបទពិសោធន៍ពីសកម្មភាពបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន  ប្រជាជនពិភពលោកអាចស្វែងយល់ពីប្រទេសចិនថែមមួយកម្រិតទៀត   ហើយចាប់អារម្មណ៍ថា  វប្បធម៌ប្រជាជាតិចិនគឺបើកចំហ មានភាពបរិយាបន្ននិងច្នៃប្រឌិតថ្មី។
សូមយក”រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ដែលជាពាក្យពេញនិយមរបស់ប្រជាជនក្រៅប្រទេសក្នុងពេលចូលឆ្នាំថ្មីចិនជាឧទាហរណ៍។កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនេះត្រូវបានផ្សាយផ្ទាល់និងផ្សាយដំណឹងក្នុងពេលដំណាលគ្នាដោយប្រព័ន្ធផ្សព្វផ្សាយចំនួនជាង២១០០នៃប្រទេសនិងតំបន់ចំនួន២០០លើពិភពលោក  ដែលមានអ្នកចូលទស្សនាទំព័រលើសពី៦៤៩លានលើកនិងអ្នកទស្សនាវីដេអូឃ្លីប២១០លានលើក។ ឆ្លងតាមរយៈកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន   ទស្សនិកជនទូទាំងពិភពលោកបានទទួលអារម្មណ៍ពីភាពរស់រវើកយ៉ាងខ្លាំងក្លារបស់សិល្បៈប្រពៃណីប្រទេសចិន។
ក្នុងវប្បធម៌ប្រពៃណីប្រទេសចិន  សត្វរោងតំណាងឱ្យប្រាជ្ញានិងកម្លាំង។ លោក Daren Tangអគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានថ្លែងថា”រោងតំណាងឱ្យភាពក្លាហាន ចក្ខុវិស័យវែងឆ្ងាយនិងសមត្ថភាពប្រតិបត្តិនៅក្នុងវប្បធម៌ប្រជាជាតិចិន។ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសកលជាច្រើនដែលកំពុងជួបប្រទះ  ពួកយើងត្រូវមានចរិតលក្ខណៈដ៏ឆ្នើមទាំងនេះ”។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន  មានន័យថា ការចាប់ផ្តើមនៃរដូវផ្ការីកដែលពោរពេញទៅដោយការរំពឹងទុករបស់ប្រជាជនចំពោះការងើបឡើងវិញនិងគ្រប់យ៉ាងផ្លាស់ប្តូរថ្មីនៃអ្វីៗទាំងអស់។  ពិភពលោកទទួលយក”ឆ្នាំថ្មីប្រទេសចិន”ហើយប្រទេសចិនក៏បញ្ជូនភាពសប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅពិភពលោកផងដែរ។ មិនថាពួកយើងនៅទីណា  មិនថាមានពណ៌សម្បុរឬពូជសាសន៍អ្វីក៏ដោយ   អ្នកផងទាំងឡាយជួបជុំគ្នាដើម្បីអបអរសាទរពិធីបុណ្យនេះហើយទទួលអារម្មណ៍លើ”ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានានិងប្រទេសនានា”។នេះគឺជាភាពទាក់ទាញនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។គឺគ្មានការកំណត់ព្រំដែន  បានក្លាយជាកម្លាំងដ៏សំខាន់ដែលជំរុញពិភពលោកឱ្យឈានទៅរកភាពល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង