**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម គឺជាកត្តាធំបំផុត សម្រាប់ទាក់ទាញអ្នកវិនិយោគ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួម ជាមួយរាជរដ្ឋាភិបាលទើបទៅរួច**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគ នៅកម្ពុជាកាន់តែល្អប្រសើរ**សម្តេចធិបតី៖ ការធានានូវសុខសន្តិភាព ជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានដើម្បីកំណើនសេដ្ឋកិច្ចជាតិ**ប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឲ្យវិនិយោគិន នៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៀត**ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើការងារសំខាន់ៗមួយចំនួន**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ****សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត**សម្តេចធិបតី៖ ៤ខែ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងវិនិយោគ ១២៨គម្រោង ដែលមានទុនជាង ២៥០០លានដុល្លារ**សម្ដេចធិបតី៖ រដ្ឋចង់បានវិស័យឯកជនចូលរួមជាដៃគូរ ជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ**ការប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធ ប.ស.ស. ជួយឱ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាល យកចិត្ដទុកដាក់លើកកម្ពស់ វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបាននូវចុក្ខវិស័យ ឆ្នាំ២០៥០**ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធធានាគារជាច្រេីនដង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញការងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងសិស្សមន្ត្រីក្រមការជំនាន់ទី១០**ក្រសួងសាធារណការ ប្រជុំពិនិត្យការងារសិក្សាគម្រោងផ្លូវតភ្ជាប់ ផ្នែកខាងកើតគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)**សម្តេចធិបតី៖ ជាង ៨ខែនេះ រាជរដ្ឋាភិបាល បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម ដែលជាកត្តាធំបំផុត កម្ពុជាត្រូវតែមាន

ឯកឧត្ដម វង្សី វិស្សុត ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មណ្ឌលភូមិភាគទី៨ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំនៃគណបក្សប្រជាជនកម្ពុជា បានចូលរួមធ្វើអធិបតីភាពបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មណ្ឌលភូមិភាគទី៨ នៅខេត្តកំពង់ធំ។

នៅក្នុងពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីប្រធានកិត្តិយសនៃក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំជាអនុប្រធាន បេក្ខជនឈរឈ្មោះសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ នៃភូមិភាគទី៨ ដែលជាអង្គបោះឆ្នោតទាំងអស់ក្នុងខេត្តកំពង់ធំ។

ក្នុងពីធីនោះដែរ ថ្លែងទៅកាន់អង្គបោះឆ្នោតប្រមាណជាង៤០០នាក់ ឯកឧត្ដម វង្សី វិស្សុត បានគូសរំលេចពីសមិទ្ធផល និងស្នាដៃជាច្រើនក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានក្រើនរំលឹកឱ្យសមាជិកសមាជិកាគណបក្សថ្នាក់ខេត្ត ស្រុកខណ្ឌ ឃុំសង្កាត់ រហូតដល់ភូមិខិតខំបម្រើសេវាសាធារណជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំឱ្យអស់ពីកម្លាំងកាយចិត្ត។ ខិតខំធ្វើអំពើល្អ កាចបន្ថយអសកម្មនានា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន។

ឯកឧត្ដមបានផ្តាំផ្ញើដល់អង្គបោះឆ្នោតឱ្យសូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត (បាត់ ឬផុតសុពលភាព) តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានជាប់ជាប្រចាំគោរពខ្ជាប់ខ្ជួននូវច្បាប់ បទប្បញ្ញត្តិ បទបញ្ជា និងបំរាមនានាពាក់ព័ន្ធនឹងការបោះឆ្នោត។

ជាមួយគ្នានោះឯកឧត្ដម បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងមូលក្នុងខេត្តកំពង់ធំ ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅបង្កើតបានបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង