បុរសម្នាក់ព្រោះតែជីវភាពក្រីក្រដើរបេះបន្លែលក់ជួបគ្រោះអកុសលដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងទាំង២

ភ្នំពេញ៖ បុរសម្នាក់ព្រោះតែជីវភាពក្រីក្រដើរកបេះបន្លែស្លឹកព្រេចយកមកលក់ជួបគ្រោះអកុសលដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងទាំង២ ។
ហេតុការណ៍ផ្ទុះមីននេះ កើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រៃចំការមីន (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖ជនរងគ្រោះជាអ្នកដើរបេះបន្លែក្នុងព្រៃល់ដោះស្រាយជីវភាព មុនពេលកើតហេតុជនរងគ្រោះ បានដើររកបេះបន្លែស្លឹកព្រេចដើម្បីលក់ដូចសព្វមួយដងតែថ្ងៃនេះបានដើរជ្រុលចូលទៅក្នុងព្រៃចំការមីន (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បានជួបគ្រោះអកុសលជាន់មីនបណ្តាលឲ្យផ្ទុះរបួសជើងធ្ងន់ទាំងសងខាង(ដាច់ជើងខាងស្តាំ) ត្រូវបានកម្លាំងប៉ុស្តិ៍ព្រំដែនសិលាខ្មែរ រួមជាមួយយោធាជួយដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពសិលាខ្មែររួចបញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ៕

