**រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត**អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល**នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ**ហ្វីលីពីនបញ្ជូនកប៉ាល់ទៅកោះសិប្បនិម្មិតចិន**មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤**ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យទីតាំងគម្រោងមុនពេលចុះអនុវត្តការងារ ក្នុងខេត្តសៀមរាប និងពិនិត្យវឌ្ឍនភាពគម្រោង ក្នុងខេត្តឧត្តរមានជ័យ**ប្រមុខ UN អំពាវនាវសារជាថ្មី ឱ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សា**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា បន្ទាប់ពីជម្លៀសជនសុីវិល ក្នុងទីក្រុង Rafah**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨នាក់ នៅស្រុកតាំងគោក**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចូលរួមពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស នៅវិមាន ៧មករា**សម្តេច ម៉ែន សំអន ផ្តាំផ្ញើរដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ត្រូវថែទាំសុខភាព និងប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ណែនាំឱ្យបញ្ឈប់សកម្មភាពនេសាទគ្រប់ទម្រង់ ធ្វើការរុះរើរោងស្នាក់នៅ យកទូកនេសាទ គ្រឿងម៉ាស៊ីន ឧបករណ៍នេសាទ និងសម្ភារ:ផ្សេងៗ ចេញពីតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះភិក្ខុរតនលង្ការោ បូរ សារីម ព្រះចៅអធិការវត្តក្រសាំងមានជ័យ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ក្រសួងបរិស្ថាន ជូនដំណឹងស្តីពី វេទិកាសកម្មភាពអាកាសធាតុសកល២០២៤ «The Global Climate Action Forum 2024»**ក្រសួងការងារ ជូនដំណឹងស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រលប់មកប្រទេសកម្ពុជាវិញ**កម្ពុជាប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ផ្តោតលើសារៈសំខាន់សត្វល្អិតចំណីសម្រាប់សត្វស្លាប**ផ្តើមពីភាពស្អាតចេញពីបេះដូង ប្រជាពលរដ្ឋនៅក្នុងឃុំមៀន បានចូលរួមក្នុង «យុទ្ធនាការកម្ពុជាស្អាត»**រុស្ស៊ី អះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិចំនួន០៥ នៅភាគខាងកើតក្រុង Kharkov របស់អ៊ុយក្រែន

បង្រ្កាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមនិងសារធាតុញៀនមួយចំនួន

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកពារាំង ពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ធ្វើការបង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម ធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃតាទេត សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ ជនសង្ស័យ ៤នាក់ ខាងលើ ទី១ ឈ្មោះ ផៃ ដារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ, ទី២ ឈ្មោះ អ៊ិវ ប៉ូលីន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៣ ឈ្មោះ ជ្រោយ វិចិត្រ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ និងទី៤ មានឈ្មោះ ផល ចំរើន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំង ៤នាក់ រស់នៅភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ ដោយឡែក វត្ថុតាង និងសម្ភារៈចាប់យករួមមាន គ្រឿងញៀន ចំនួន ៧កញ្ចប់, ទូរស័ព្ទដៃ ៣គ្រឿង, សម្ភារៈវេចខ្ចប់ និងសម្ភារៈជក់មួយចំនួនទៀត ។

គួរបញ្ជាក់ថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំងសំបុកខាងលើ នគរបាលជំនាញយើង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផៃ ដារ៉ូ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង (រក្សាទុក ដឹកជញ្ជូន ឬជួញដូរសារធាតុញៀន) នៅចំណុចផ្លូវលំ ភូមិព្រៃតាទេត សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ។

ក្រោយធ្វើការឃាត់ខ្លួន នគរបាលយើង បានដកហូតថ្នាំញៀន បាន ១កញ្ចប់ និងធ្វើការសួរនាំបឋម ស្រាវជ្រាវបន្តរហូតធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួក មានឈ្មោះ អ៊ិវ ប៉ូលីន នៅចំណុចផ្ទះរបស់ឈ្មោះ ជ្រោយ វិចិត្រ និងឈ្មោះ ផល ចំរើន ស្ថិតក្នុងភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នគរបាលយើង ក៏បានសុំគោលការណ៍ព្រះរាជអាជ្ញា ដើម្បីធ្វើការឆែកឆេរទីតាំងផ្ទះរបស់ជនសង្ស័យ។ ក្រោយមកទៀត កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលក្រុងអរិយក្សត្រ ធ្វើការឆែកឆេររកឃើញថ្នាំញៀន ៦កញ្ចប់ និងវត្ថុតាងសម្ភារៈជាច្រើនទៀត បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីបំពេញនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង