**អាម៉េរិក ប្រកាសកញ្ចប់ជំនួយ៩៨៨លាន ដុល្លារដល់អ៊ុយក្រែន ដើម្បីទិញសព្វាវុធ និងបរិក្ខារថ្មីសម្រាប់ប្រយុទ្ធជាមួយរុស្ស៊ី**សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ នៅក្រុងបាត់ដំបង**ឯកឧត្តម កើត រិទ្ធ កោតសរសើរឯកឧត្តម សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូកជាបន្តបន្ទាប់តាមដំណាក់កាលតាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយ**យុវជនសង្គមស៊ីវិល ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមក្នុងការចូលរួមសម្រេចគោលដៅបរិស្ថានកិច្ចរបស់កម្ពុជា**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យ ការងារ គ្រប់គ្រង និង ប្រើ ប្រាស់ទឹក របស់សហគមន៍ កសិករប្រើប្រាស់ទឹក នៃ ប្រព័ន្ធធារាសាស្រ្ត ព្រែកពោធិ ខេត្តកំពង់ចាម**ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A និងនិទ្ទេស B នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ**ប្រធានាធិបតីអ៊ុយក្រែន៖ ជំនួបរវាងលោក Trump និងលោក Macron គឺជាជំនួបដ៏មានផ្លែផ្កា**អ៊ុយក្រែន​ ទទួលបានយន្តហោះចម្បាំង​ F-16​ ក្រុមទី២ ពីដាណឺម៉ាក**សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងក្រុងបាត់ដំបង**ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈពង្រឹងមូលដ្ឋានស្រុកទ្រាំង**ឯកឧត្តម គួច ចំរើន ទឹកចិត្តក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពង្រឹងសមត្ថភាពហ្វឹកហាត់ និងគោរពវិន័យ**ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា, សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម**សម្តេច ស ខេង និងលោកជំទាវ ប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ក្នុងស្រុកបាណន់**រដ្ឋមន្ត្រីការបរទេស៖ កាតាកំពុងធ្វេីការជាមួយក្រុមការងាររបស់លោក ដូណាល់ ត្រាំ លេីបទឈប់បាញ់នៅតំបន់ហ្កាហ្សា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញប្រកាសលោក លឹម វុទ្ធី ចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ជំនួសលោក លី សុគន្ធី ដែលត្រូវចូលនិវត្តន៍**ឯកឧត្តម ថេង ច័ន្ទសង្វារ និងឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលបង្កើតភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមជំនួយការ ផ្នែកព័ត៌មាន និង បណ្តាញផ្សព្វផ្សាយសង្គម**ឯកឧត្តម ជីវ ស៊ុនហេង ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារការពារច្រាំងទន្លេមេគង្គដែលប្រឈមនឹងការបាក់ស្រុត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ**ការបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង​ លោក Yoon Suk Yeol ត្រូវបានផ្អាកពាក់កណ្តាលទី​ ដោយសមាជិកបក្សកាន់អំណាចធ្វេីពហិការ**មន្ទីរអប់រំខេត្តព្រះសីហនុ បើកសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពីការអប់រំបរិស្ថានសម្រាប់សាលាមតេយ្យសិក្សាទាំងអស់ក្នុងក្រុងព្រះសីហនុ**បងប្អូនកម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ១១រាជធានី-ខេត្ត បានទទួលការផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ” តាមរយៈ ប.ស.ស.

ឯកឧត្តម សៅ សុខា៖ កម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀនសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ FIFA និង FFC ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ថ្នាលឱ្យរីកចម្រើន


ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មានប្រសាសន៍ថា តាមរយៈកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀន (FIFA Football for Schools) សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ថ្នាលឱ្យរីកចម្រើនមួយកម្រិតថែមទៀត។ នេះបើយោងតាមក្រសួងព័ត៌មាន។

ឯកឧត្តមប្រធាន FFC បានលើកឡើងបែបនេះក្នុងពិធីប្រគល់បាល់ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥រាជធានីខេត្ត នៃកម្មវិធីបាល់ទាត់តាមសាលារៀន (FIFA Football for Schools) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា គូសបញ្ជាក់ថា FIFA តែងតែគាំទ្រយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍបាល់ទាត់គ្រប់កម្រិត ដោយក្នុងនោះ រួមមានផ្នែកបច្ចេកទេស ការឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ផ្នែកកិច្ចការងាររដ្ឋបាល វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលជាផ្នែកមួយ ក្នុងការបំផុសបំផុលវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់នៅក្នុងឆាកអន្តរជាតិ។

ប្រធាន FFC បន្ថែមថា ថ្ងៃនេះ ជាទិវាប្រកបដោយនក្ខត្តឫក្ស ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានកិត្តិយសរៀបចំពិធីប្រគល់បាល់ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត នៃកម្មវិធីបាល់ទាត់តាមសាលារៀន។សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រារព្ធកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កន្លងមក នៅលើទឹកដីខេត្តសៀមរាប ដោយមានការចូលរួមពីតំណាង FIFA ដែលជាកម្មវិធីដំបូងរបស់ FFC ។

កម្មវិធីបាល់ទាត់តាមសាលារៀនមានសរុបចំនួន១៩២ ទូទាំងរាជធានី-ខេត្ត តាមរយៈកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀននេះ និងត្រូវទទួលបានបាល់ចំនួន៨០គ្រាប់ក្នុងមួយសាលា សម្រាប់ប្រើប្រាស់អំឡុងពេលមួយឆ្នាំ និងត្រូវចែកជូនជា០២លើក តាមលក្ខខណ្ឌរបស់នាយកដ្ឋានបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

«សមិទ្ធផលការងារនានា ដែល FFC ទទួលបានកន្លងមកមានគោលការណ៍គន្លឹះនៅក្នុងការអភិវឌ្ឍបាល់ទាត់មានចំនួន០៤ ៖ ១.រដ្ឋបាលគ្រប់គ្រង ២.បច្ចេកទេស និងអភិវឌ្ឍន៍ ៣.ការប្រកួត ៤.ការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការលេង និងគាំទ្រពីទស្សនិកជន។ ដើម្បីអនុវត្តគោលការណ៍ខាងលើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រជាគោលដៅ និងកម្មវិធីសកម្មភាពជាក់ស្ដែងចំនួនទាំង១២ចំណុច ដូចជា ១.ការអភិវឌ្ឍ ផ្នែករដ្ឋបាល និងការគ្រប់គ្រង ២.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៣.ការអភិវឌ្ឍ ការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ៤.ការអភិវឌ្ឍសមាគមទាំង ២៥ រាជធានី-ខេត្ត ៥.ការអភិវឌ្ឍក្លឹប ៦.ការអភិវឌ្ឍក្រុមជម្រើសជាតិ (បុរស និងនារី) ៧.ការអភិវឌ្ឍបាល់ទាត់ថ្នាល និងយុវជន ៨.ការអភិវឌ្ឍការបណ្តុះបណ្តាលគ្រូបង្វឹក (បុរស និងនារី) ៩.ការអភិវឌ្ឍអាជ្ញាកណ្តាល (បុរស និងនារី) ១០.ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់ ១១.ការអភិវឌ្ឍវេជ្ជសាស្ត្រកីឡា ១២.ទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគាំទ្រ»។ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា បានគូសបញ្ជាកបន្ថែម។

តាមរយៈកម្មវិធីសកម្មភាពនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសង្ឃឹមយ៉ាងមុតមាំថានឹងនាំបាល់ទាត់កម្ពុជាឱ្យមានភាពរីកចម្រើនកាន់តែខ្លាំងឡើងៗទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិទាំងមូល ដោយផ្តើមចេញពីនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងជំនួសមុខឱ្យគណៈកម្មាធិការប្រតិបត្តិទាំងមូល ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាព ជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា»។

ជាមួយគ្នានេះ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងក្រសួងអប់រំ យុវជន និងកីឡាកោតសរ សើ រ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ទីអប់រំ យុវជន និងកី ឡារាជធានីខេត្តទាំង២៥ និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តគំនិតផ្តួចផ្តើម “គម្រោងអភិវឌ្ឍសា លា តម្រ ង់ ទិ សកីឡាបាល់ទាត់រាជធានីខេត្តមួយ សាលាតម្រង់ទិសកីឡាបាល់ទាត់មួយ” នៅកម្ពុជា។ នៅឆ្នាំនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទទួលឧបត្ថម្ភចំនួនបាល់សរុបមាន ១៦០២០ គ្រាប់ពី FIFA ដើម្បីប្រគល់ជូនសាលារៀនគោលដៅចំនួន១៩២ សម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់នៅតាមសាលារៀន។តំណាងក្រសួងអប់រំ យុវជន និ ងកីឡាក៏បានអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ សូមបន្តយកចិត្តទុកដាក់ និងបំផុសស្មារតីការលេងកីឡានៅតាមសាលារៀនបន្ថែមទៀត ជាពិសេសនាយកសាលាតម្រង់ទិ ស នីមួយៗត្រូវគាំទ្រ និងសហការជាមួយមន្រ្តីជំនា ញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែជិតស្និទ្ធ ក្នុងការថែ ទាំទីលានឱ្យបានល្អ, ធានានិរន្តភាពនៃការហាត់ហ្វឹកហ្វឺន, និងរៀបចំការប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវខ្ព ស់ ដើម្បីឈានទៅរកការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឱ្យកាន់តែរីកចម្រើន។ ក្រសួងអប់រំ យុវជន និងកី ឡានឹងនៅតែបន្តការគាំទ្រដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាគ្រប់ទិដ្ឋភាព៕

អត្ថបទដែលជាប់ទាក់ទង