**មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤”**ឯកឧត្តម នេត្រ ភក្រ្តា៖ សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានបម្រើបុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្តកណ្តាល**រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យជ្រើសរើសពលទាហានថ្មី ៤៧នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងឯកភាពទើបបង្កើតថ្មី នៅក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប**ឯកឧត្តម ហួត ហាក់ ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកស្ទឹងត្រង់**កូរ៉េខាងជើងនឹងដាក់ពង្រាយគ្រាប់រ៉ុក្កែតច្រើនប្រភេទថ្មីនៅឆ្នាំនេះ**សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅស្រុករមាសហែក**ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ​ ភក្ត្រា​ អញ្ជើញប្រារព្ធខួបលើកទី១៦១​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២៤**ឯកឧត្តម លូ គឹមឈុន ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក អាណត្តិទី៤ នៅស្រុកស្រីសន្ធរ**តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែឧសភា**ក្រសួងការងារ រៀបចំពិធីអាហារសាមគ្គី កម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក**សម្តេច ស ខេង អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នៅខេត្តព្រៃវែង**សិស្សានុសិស្សអនុវិទ្យាល័យភ្នំស្រុកជាង១ពាន់នាក់ ចូលរួមវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ និងគ្រឿងញៀន**បុរសម្នាក់បើកគោយន្តកន្ត្រៃមានល្បឿនលឿនជ្រុលទៅរេចង្កូតបុករបងបន្លាសួសស្លាប់ភ្លាមៗមួយរំពេច នៅស្រុកស្វាយចេក**មន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបាននឹងកំពុងខិតខំកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ ឱ្យប្រែក្លាយ ជារមណីយដ្ឋានឈានមុខគេក្នុងខេត្តបាត់ដំបង**សម្ដេចធិបតី តែងតាំងសមាសភាពក្រុមប្រឹក្សារៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រទ្បា**រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយនឹងអង្គការអន្តរជាតិខាងការងារ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក**គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ បង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងនិងពង្រីកបណ្តាញធុរកិច្ចនិងស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមទៀតនៅកម្ពុជា**ក្រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត

ក្រសួងបរិស្ថានចេញសេចក្ដីប្រកាសព័ត៌មានអំពីការស្លាប់របស់កូនដំរីព្រៃ១ក្បាល នៅខេត្តមណ្ឌលគីរី

ភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះក្រសួងបរិស្ថានបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ជា តារា អនុប្រធានមន្ទីរ បានប្រទះឃើញមានកូនដំរីស្លាប់មួយក្បាល ដែលមានអាយុ ៧ខែ ទម្ងន់ ២០០គីឡូ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រុមការងារបានសហការជាមួយ កម្លាំងអធិការដ្ឋានគរបាលស្រុកកោះញែក ដើម្បីធ្វើកោសល្យវិច័យលើសាកសពសត្វដំរីដែលបានស្លាប់។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រុមការងារបានពិនិត្យ តាមដានរបួសមុតធ្លាយ នៅផ្នែកខាងក្រោមដើមទ្រូង តែសមត្ថកិច្ចរកពុំឃើញ ក្បាលគ្រាប់អាវុធបៀមជាប់ នៅក្នុងខ្លួនសត្វនោះឡើយ។ ក្រុមការងារបាននិងកំពុងបន្តចុះត្រួតពិនិត្យនៅកន្លែង កើតហេតុបន្ថែមទៀត ដើម្បីស្វែងរកវត្ថុតាងជាបន្តបន្ទាប់។

ក្រសួងបរិស្ថាន សូមសម្ដែងការសោកស្តាយជាខ្លាំង ក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយប្រភេទ នេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងសូមថ្កោលទោសចំពោះជនប្រព្រឹត្តល្មើស ច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ។ ក្រសួងបរិស្ថានសូមអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋមេត្តាចូលរួមស្វែងរក វត្ថុតាង និងចាប់ជនល្មើសមកកាត់ទោសតាមនីតិវិធីនៃច្បាប់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងធនធាន ធម្មជាតិ តាមរយៈវិធានការចម្បង ចំនួន៤ រួមមាន៖

ទី១៖ ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះ កិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

ទី២៖ ក្រសួងបរិស្ថានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេស ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។

ទី៣៖ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ធ្វើការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក។

ទី៤៖ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំ ស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។

ដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាព អន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនចន្លោះ ពី៥០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូឡូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង