**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ក្រុមពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ចុះធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍ការងារ ដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ដឹកនាំដោយលោកវេជ្ជបណ្ឌិត OKAWADA Manabu (អូកាវ៉ាដា ម៉ាណាប៊ុ) ប្រធានមន្ទីរពេទ្យ បានចុះធ្វើទស្សនកិច្ច ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ដើម្បីចែករំលែកបទពិសោធន៍ និងសំណេះសំណាលជាមួយមន្រ្តីរាជការ និងបុគ្គលិកមន្ទីរពេទ្យបង្អែក ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរពេទ្យជាដៃគូ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ច ដែលផ្តួចផ្តើមឡើងដោយ លោក ជា សុផារ៉ា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនេះ បានផ្តល់នូវការសិក្សាស្វែងយល់នូវគន្លឹះថ្មីៗ បទពិសោធន៍ថ្មីៗ លើវិស័យសុខាភិបាល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពបន្ថែមទៀត ប្រកបដោយស្នាមញញឹម ធានាបានការផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នា លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានវាយតម្លៃខ្ពស់ លើការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកស្រុក បើប្រៀបធៀបទៅនឹងដំណើរទស្សនៈកិច្ចលើកទី១ កន្លងទៅ ដោយបានសំណូមពរ ឲ្យរៀបចំរចនាសម្ព័ន្ធនៃការព្យាបាលបន្ស៉ីគ្នាឲ្យដូចទៅនឹងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ដើម្បីធ្វើការរួមគ្នាដោយរលូន ។

បន្ទាប់មក ក្រុមគ្រូពេទ្យមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ៍ រាជធានីភ្នំពេញ ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ជំងឺគ្រោះថ្នាក់ដោយស្ទះ និងដាច់សរសៃឈាមខួរក្បាល (Stroke) ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានធ្វើបទបង្ហាញលម្អិតពីគ្រោះថ្នាក់ ដោយសារជំងឺ Stroke ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន ទទួលរងគ្រោះថ្នាក់ រហូតបាត់បង់ជីវិត និងខ្លះទៀតត្រូវស្លាប់មួយចំហៀងខ្លួន នៅដេកឈឺនៅលើគ្រែពេទ្យ ហើយខ្លះទៀតធ្លាក់ខ្លួនឈឺជាច្រើនខែឆ្នាំ ត្រូវសម្រាកព្យាបាលតាមផ្ទះជាដើម។

ក្នុងឱកាសនោះដែរ លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានថ្លែងកោតសរសើរ ដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ដែលបានមកធ្វើសិក្ខាសាលាផ្សព្វផ្សាយ ជូនដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុក និងបងប្អូនប្រជាពលរដ្ឋទូទៅ ឲ្យមានការយល់ដឹងពីផលប៉ះពាល់នៃជំងឺ Stroke នេះ។

សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដឹកនាំការសាងសង់ដោយ ឯកឧត្ដម ជា សុផារ៉ា សមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លើគម្រោងអភិវឌ្ឍមន្ទីរពេទ្យបង្អែកស្តង់ដា ទទួលបានជោគជ័យ ក្នុងនោះមានអគារមន្ទីរពេទ្យថ្មីធំៗចំនួន២ មានទំហំប៉ុនគ្នា មានកម្ពស់ ៤ជាន់ រួមមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកនេះ និងមានបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ៕

អត្ថបទដែលជាប់ទាក់ទង