**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឆ្នាំ២០២៣ កម្ពុជា នាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី បានជាង ៣លានតោន

ភ្នំពេញ៖ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។

របាយការណ៍បានបញ្ជាក់ថា រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៨៩ ៧៣៩.០៤តោន ធ្លាក់ចុះ ៣៧.៦៤%, នាំចេញដំឡូងមីស្រស់មានចំនួន ១ ៩៦១ ៣៧៥ តោន កើនឡើង ២៦.៥១%, នាំចេញម្សៅដំឡូងមីមានចំនួន៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩% និងនាំចេញកាកសំណល់ដំឡូងមី មានចំនួន ៧៤ ៧៩៦ តោន កើនឡើងចំនួន ៧៥.៣១%។

សម្រាប់តម្លៃដំឡូងមីនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ នៅរក្សាបានតម្លៃល្អប្រសើរក្នុងចន្លោះ៣៥០-៣៨០រៀលក្នុងមួយគីឡូក្រាម ចំពោះដំឡូងមីស្រស់ ចំណែកដំឡូងមីក្រៀមចន្លោះ៧០០-៨០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃប្រជាកសិករទទួលយកបាន។

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានថ្លែងឲ្យដឹងថា «ចំពោះតម្លៃដំឡូងមីនៅចុងឆ្នាំ២០២៣ និងបច្ចុប្បន្ននេះតម្លៃប្រហាក់ប្រហែលគ្នា តម្លៃខុសត្រូវគ្នាបន្ដិចបន្ដួចតាមតំបន់ ដោយមានតម្លៃចន្លោះ៣៦០រៀលក្នុងមួយគីឡូក្រាម សម្រាប់ដំឡូងមីស្រស់ ចំណែកដំឡូងមីក្រៀមមានតម្លៃចន្លោះពី ៧៥០-៧៨០រៀលក្នុងមួយគីឡូក្រាម»។

លោកបានបន្ដថា «ចំពោះទិន្នផលដំឡូងមី សម្រាប់ឆ្នាំ២០២៤នេះ យើងពុំទាន់ច្បាស់នៅឡើយទេ ប៉ុន្ដែសម្រាប់ឆ្នាំ២០២៣ យើងទទួលបានទិន្នផលល្អប្រសើរជាង ឆ្នាំ២០២២។​ ចំណែការដាំដុះដំឡូងមីរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងខែប្រាំងបានបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២៣ ខណៈការដាំដុះដំឡូងមីក្នុងខែវស្សានឹងបន្ដក្នុងអំឡុងខែមីនា ប៉ុន្ដែអាស្រ័យលើអាកាសធាតុអំណោយផលដែល ទើបអាចធ្វើការដាំដុះបាន»។

លោកបញ្ជាក់ថា យ៉ាងណាក្ដីការដាំដុះដំឡូងមីរបស់ប្រជាពលរដ្ឋ មានជួបបញ្ហាប្រឈមមួយចំនួន ដោយសារតែការដាំដុះ ត្រូវពឹងផ្អែកលើអាកាសធាតុមានន័យថា ការដាំដុះដំឡូងមីក្នុងរដូវវស្សានឹងចាប់ផ្ដើមនៅខែមីនា ប៉ុន្ដែប្រសិនជាខែមីនា ពុំមានភ្លៀងធ្លាក់នោះទេ នោះការដាំដុះនឹងអូសបន្លាយរហូតដល់ខែឧសភា ចំពោះការអូសបន្លាយពេលយូរនេះ នឹងធ្វើឲ្យដើមពូជងាប់ ហើយពេលត្រូវដាំដុះនឹងត្រូវទិញដើមពូជ ពីបណ្ដាប្រទេសជិតខាងមកវិញជាមួយនឹងតម្លៃថ្លៃ។
ទីផ្សារនាំចេញដំឡូងមី គឺមានប្រទេសថៃ និងប្រទេសវៀតណាម ខណៈប្រទេសចិន នៅមានចំនួនតិចតួចនៅឡើយ។

សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំឡូងមីជាង ១លានហិចតា បច្ចុប្បន្នបានអនុវត្តន៍ការដាំដុះបានចន្លោះពី ៧០-៨០ម៉ឺនហិចតា​ និងមាន ១៧ខេត្តជាគោលដៅ៕

អត្ថបទដែលជាប់ទាក់ទង