**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

លោកជំទាវ ឆាយ ស៊ីវលីន៖ កម្ពុជាមានតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានសក្ដានុពលច្រើនទៅលើតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ ឆ្នេរសមុទ្រ និងអេកូទេសចរណ៍ ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជាជននៅក្នុងមូលដ្ឋាននោះ មិនសូវទទួលបានពីសក្ដានុពល គឺដោយសារកត្តាមួយចំនួន ដូចជា ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតដោយមិនទាន់មានភាពសម្បូរបែប បញ្ហាទឹកស្អាត បញ្ហាអគ្គិសនីនៅតាមតំបន់ដាច់ស្រយាលមួយចំនួន ដែលនេះគឺជាកត្តាប្រឈមនៅក្នុងសេវាកម្ម ។

លោកជំទាវបន្តថា ដើម្បីបង្ហាញពីភាពលេចធ្លោនៃសក្ដានុពលដ៏សម្បូរបែបនៅក្នុងតំបន់ទេសចរណ៍របស់កម្ពុជា គឺអ្នកពាក់ព័ន្ធត្រូវមានការជួយជំរុញ និងគាំទ្រទៅដល់ប្រជាសហគមន៍ ក្នុងការស្វែងយល់អំពីវិស័យទេសចរណ៍ ការទាញយកអត្ថប្រយោជន៍ពីសក្ដានុពលទេសចរណ៍ ដោយមានជាការជួយបដិភាគហិរញ្ញប្បទាន ដើមទុន ជាពិសេសគឺការបណ្តុះបណ្តាលទៅដល់ប្រជាសហគមន៍ ដើម្បីឱ្យគាត់បានយល់ច្បាស់អំពីការទាញប្រយោជន៍ពីវិស័យទេសចរណ៍ ។

លោកជំទាវ បានបន្ថែមថា វិស័យទេសចរណ៍គឺជាវិស័យមួយដ៏មានអាទិភាពក្នុងការប្រកបអាជីវកម្ម បើទោះបីជាវិស័យមួយនេះពិតជាងាយរងគ្រោះក៏ពិតមែន ប៉ុន្តែប្រសិនបើអាជីវករ ក៏ដូចជាប្រតិបត្តិករ ផ្ដល់នូវសេវាកម្មទៅដល់ភ្ញៀវទេសចរឱ្យសម្បូរបែបនោះ គឹនឹងអាចរកប្រាក់ចំណូលបានយ៉ាងងាយស្រួល ខណៈដែលវិស័យមួយនេះគឺជាវិស័យនាំចេញនៅនឹងកន្លែង។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានតំបន់ទេសចរណ៍សំខាន់ៗសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន រួមមាន ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ភ្នំគូលែន ភ្នំបូកគោ ប្រាសាទបាណន់ ប្រាសាទវត្តឯក រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ រមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិវប្បធម៌ភ្នំក្រោម ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរិ៍ ភ្នំសន្ទុក ភ្នំហាន់ជ័យ ប្រាសាទវត្តនគរបាជ័យ ភ្នំជីសូរ កោះរ៉ុង ឆ្នេរអូរឈើទាល ឆ្នេរអូត្រេះ ឆ្នេរកោះពស់ ទឹកឈូ ឆ្នេរក្រុងកែប គិរីរម្យ វាលវែង បឹងយក្សឡោម ទឹកជ្រោះប៊ូស្រា ក្បាលឆាយ រមណីយដ្ឋានចាំយាម ឆ្នេរសមុទ្រខេត្តព្រះសីហនុ ភូមិបណ្ដែតទឹកបឹងទន្លេសាប ជាដើម៕

អត្ថបទដែលជាប់ទាក់ទង