**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ទស្សនៈ និងមតិ៖ RFA ក្រុមតាំងខ្លួន ជាសារព័ត៌មានឯករាជ្យប្រឆាំង តែគ្មានវិជ្ជាជីវៈ មិនខ្វល់ពីផលប្រយោជន៍ជាតិ និងប្រជាជន ពិសេសកិត្យានុភាពជាតិ

ភ្នំពេញ៖ ឆ្លើយតបទៅវិទ្យុអាស៊ីសេរី (RFA) លោក ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia បានលើកឡើងថា វិទ្យុ RFA ជាក្រុមតាំងខ្លួនជាសារព័ត៌មានឯករាជ្យប្រឆាំង ប៉ុន្តែគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដោយមិនខ្វល់ពីផលប្រយោជន៍ជាតិ និងប្រជាជន ពិសេសកិត្យានុភាពជាតិ ។

ការឆ្លើយតបរបស់លោក ម៉ក់ ហ៊ាងរិទ្ធី បែបនេះធ្វើឡើងបន្ទាប់ពី កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុអាស៊ីសេរី ចុះផ្សាយថា «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយឈ្មោះ Politico ចាត់ចូលជាមេដឹកនាំកខ្វក់ក្នុងចំណោមបុគ្គល ១២រូប ដែលបានចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវូស (Davos) ប្រទេសស្វីស (Switzerland)» ។

ជុំវិញការផ្សព្វផ្សាយរបស់ RFA នេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកេរ្តិ៍ឈ្មោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសប៉ះពាល់ដល់កិត្យានុភាពជាតិ ។

ជាក់ស្ដែងសម្តេចធិបតី បានអញ្ជើញទៅដល់ប្រទេសស្វីស​ ជួបជាមួយតំណាងក្រុមហ៊ុនជាង​ ១០​ ថ្នាក់ដឹកប្រទេស​ ពិសេសក៏បានជួបស្ថាបនិកអ្នកបង្កើត​ វេទិកាសេដ្ឋកិច្ចពិភពលោក​ និងពិសារអាហារថ្ងៃជាមួយគ្នា​ ចឹងតើពួកគេទាំងនោះល្ងង់ណាស់មែនទេ​ ឬរិតតែមហាល្ងង់​ ដែលត្រូវមកសុំជួប​ និងពិភាក្សាការងារជាមួយសម្តេចធិបតីជាបន្តបន្ទាប់មិនដាច់​ ដែលអស់លោកប្រឌិតសរសេរចោទថា​ សម្តេចធិបតីជាប់ឈ្មោះជាមេដឹកនាំកខ្វក់?

មិនត្រឹមតែប៉ុណ្ណោះទេ សម្ដេចមហាបវរធិបតី ក៏ត្រៀមជួបប្រធានាធិបតីបារាំង នៅថ្ងៃទី១៨​ មករានេះ​ រួចក៏ជួបទាំងប្រធានព្រឹទ្ធសភា​ និងប្រធានរដ្ឋសភា​ផងដែរ ។

សូមបញ្ជាក់ផងដែរថា តាំងពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ ដោយមិនគិតពីការនឿយហត់ ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ បំពេញតាមការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត ។ ជាក់ស្ដែងសម្ដេចធិបតី បានសម្រេចសមិទ្ធផលជាច្រើន ជូនជាតិនិងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង