**បញ្ជូនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីជួញដូរ​ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន**នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ**ឯកឧត្ដម អ៊ូច ភា នាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ៦៧ខ្នងផ្ទះ នៅស្រុកសំរោង និងស្រុកបាទី**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អនុញ្ញាតឱ្យប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចូលជួបសម្តែងការគួរសម**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តកំពត**សម្ដេចតេជោ ហ៊ុន សែន ស្នើជាថ្មីម្តងទៀតឲ្យឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេច ជាមួយលោកជំទាវ អោង សានស៊ូជី**អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ**បទវិភាគ៖នៅចំពោះមុខការពិតនិងទិន្នន័យ ការលើកឡើងនូវអ្វីដែលហៅថា “សេដ្ឋកិច្ចចិនបានឡើងដល់កំពូល”ដែលឃោសនាបំប៉ោងដោយឥស្សរជនប៉ែកខាងលិចមួយចំនួននឹងត្រូវលាតត្រដាងដោយឯកឯង**ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន**ក្រសួងបរិស្ថាន បើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការចែករំលែកចំណេះដឹងការរចនាអគារបៃតងនៅកម្ពុជា”**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួម ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ**សម្តេចធិបតី ស្នើឲ្យវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជារតែមួយជាតិ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ**សម្តេចធិបតី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ កំណើនសេដ្ឋកិច្ចនៅកម្ពុជា**សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា**អគ្គលេខាធិការរង UN ផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរសម្តេចធិបតី ដែលចូលរួមថ្លែងសុន្ទរកថាពិសេស ផ្តល់ជាត្រីវិស័យដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេង ក្នុងការធ្វើឱ្យសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ទទួលបានលទ្ធផលជោគជ័យ**ឯកឧត្តម ប៉ាវ ហម ផាន ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល អនុវត្តការងារខែមេសា និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ខេត្តស្ទឹងត្រែង បាននិងកំពុងមានការអភិវឌ្ឍ ឈានឡើងលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនារូបវ័ន្ត សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ**សម្ដេចធិបតី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ ឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យកាន់តែប្រសើរនូវបរិយាកាសធុរកិច្ច ការវិនិយោគនៅកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឲ្យបានឆាប់

បារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាខែសីហា ឆ្នាំ២០២៣។

ក្រសួងការបរទេសបានឱ្យដឹងទៀតថា សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការសកម្មភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ឯកឧត្ដម មាស សោភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង និងពង្រឹងគ្រឹះនៃទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស្អិតរមួត រវាងកម្ពុជា-បារាំង ជាពិសេសវិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ ការពារជាតិ បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី ឱ្យកាន់តែរីកចម្រើនល្អប្រសើរ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងន័យរួមគ្នា ដោះស្រាយបញ្ញាសកល និងការពិនិត្យមើលមធ្យោបាយរួមនានា ក្នុងការពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ និងមានការធានាដល់អធិបតេយ្យ និងឯករាជ្យពេលលេញនៃបណ្តារដ្ឋទាំងអស់។

ឯកឧត្ដម មាស សោភ័ណ្ឌបន្តថា ក្នុងដំណើរអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំងលើកទី១នេះ សម្តេចធិបតី អមដោយគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានកម្មវិធីមួយចំនួន ក្នុងនោះក៏មានការទទួលជំនួបសម្តែងការគួរសមរបស់បណ្តាក្រុមហ៊ុនបារាំងធំៗ មួយចំនួនទៀតផងដែរ ដូចជា៖ ១. ក្រុមហ៊ុន CMA CGM, ២. ក្រុមហ៊ុន LVMH, ៣. ក្រុមហ៊ុន Ecole 42 និង៤. ក្រុមហ៊ុន PL Vista។

ឯកឧត្ដមប្រធានក្រុមអ្នកនាំពាក្យបន្ថែមថា សម្តេចធិបតី នឹងដឹកនាំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ហើយគ្រោងនឹងអញ្ជើញមកដល់រាជធានីភ្នំពេញវិញ នៅវេលារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង