សម្តេចធិបតី អបអរសាទរក្រុមកីឡាការិនីបាល់បោះរទេះ ជនពិការកម្ពុជា ដណ្ដើមបានជ័យលាភីលេខ២ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់តំបន់អាស៊ី-អូសេអានី នៅថៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរដល់ ក្រុមកីឡាការិនីបាល់បោះរទេះ ជនពិការកម្ពុជា ដែលបានទទួលជ័យលាភីលេខ២ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់តំបន់អាស៊ី-អូសេអានី នៅព្រះរាជាណាចក្រថៃ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។
