**ក្រសួងចំនួនបី ចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំត្រីភាគី អំពី «ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក»**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក​​​​​​ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផលវិស័យធនធានទឹក ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤**សពរបស់ឯកឧត្ដម ជាវ តាយ ត្រូវបានដង្ហែទៅបញ្ចុះ នៅភូមិកំណើត ក្នុងស្រុកពារាំង ខេត្តព្រៃវែង**ACU បានដំណើរការពិនិត្យ វិភាគ និងសម្រេចលើពាក្យបណ្តឹង៥៥ និងបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការខេត្តកំពង់ឆ្នាំង ក្នុងខែឧសភា**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ណែនាំដល់អាជ្ញាធរឃុំ កម្លាំងប្រជាការពារ ត្រូវចុះពិនិត្យស្រាវជ្រាវកំណត់មុខសញ្ញាក្រុមប្រព្រឹត្តបទល្មើសនេសាទ ដើម្បីចាត់វិធានការការពារ**ឯកឧត្តម សុខ សូកេន បញ្ជាក់ពីចក្ខុវិស័យក្នុងការពង្រឹងកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Huawei ក្នុងការជំរុញទេសចរណ៍ឌីជីថលនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស**សម្តេចតេជោ ផ្ញើសារថ្លែងអំណរគុណ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ដែលផ្ញើសារអបអរសាទរជូន សម្តេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា**ឯកឧត្ដមរដ្ឋមន្រ្ដីឆាយ ប្ញទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យផ្គត់ផ្គង់ទឹកស្អាតជនបទ**មន្ទីររៀបចំដែនដី ខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីរាជរដ្ឋាភិបាលសម្រេចធ្វើអនុប្បយោគ និងការផ្ទេរសិទ្ធិកាន់កាប់ដី ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម**អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានខួងអណ្ដូងបុក និងចុះផ្តល់ទឹកស្អាតដល់សាលារៀនដែលជួបបញ្ហាប្រឈមខ្វះទឹក**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រសួងការងារជូនដំណឹងស្តីពី ករណីឆបោកសមាជិក ប.ស.ស. តាមរយៈការផ្សព្វផ្សាយលេខគណនីធនាគារក្លែងក្លាយរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ**៤ខែ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**កិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជាមួយប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ**ឯកឧត្ដម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារថវិការបស់ក្រសួងយុត្តិធម៌ ឆ្នាំ២០២៤**ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ជូនមន្ត្រីអង្គភាពស៊ីម៉ាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនអង្គភាពខេត្តកំពង់ឆ្នាំង

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ សុខ វណ្ណថា អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រតិភូ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ សុខ វណ្ណថា អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០០:៤៤នាទីរំលងអធ្រាត្រក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ សពតម្កល់ធ្វើ បុណ្យទក្ខិណានុប្បទាននៅគេហដ្ឋាននៃសព ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ សូមចូលរួមសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់ អតីតនាយរងការិយាល័យទី៣ កងទ័ពជើងគោក ១រូប ដែលកន្លងមកលោកបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនបានយ៉ាងល្អ។

តំណាងក្រុមគ្រួសារនៃសព បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ចំពោះការយកចិត្តទុកដាក់ និងការគិតគូរដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម មេបញ្ជាការ៕

អត្ថបទដែលជាប់ទាក់ទង