ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិជ្រៃធំ និងពិនិត្យច្រាំងទន្លេ នៅក្រុងសំពៅពូន
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិជ្រៃធំ និងពិនិត្យច្រាំងទន្លេ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។
ជាមួយគ្នានោះដែរ ក៏មានការអមដំណើរដោយ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមស្នងការខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្នុងមូលដ្ឋានផ្ទាល់ជាច្រើនរូបផងដែរ ៕

