**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា

នាយករដ្ឋមន្ត្រី៖ ការផ្តួលរំលំរបបខ្មែរក្រហម នៅឆ្នាំ៧៩ គឺបញ្ចប់លទ្ធភាពការកាប់សម្លាប់មនុស្សរបស់ខ្មែរក្រហម និងសង្គ្រោះពលរដ្ឋរាប់លាននាក់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺបានបញ្ចប់លទ្ធភាព ដែលខ្មែរក្រហមកាប់សម្លាប់មនុស្សនៅក្នុងប្រទេស និងបានសង្គ្រោះប្រជាពលរដ្ឋយើងរាប់លាននាក់ ហើយនេះជាការពិតដែលមិនអាចប្រកែកបាន ។

ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សំណួរសួរមានតែ ២ទេ ទី១ ខ្មែរក្រហមសម្លាប់មនុស្សឬអត់ ចម្លើយគឺសម្លាប់ ទី២ តើការដេញខ្មែរក្រហម ឲ្យខ្មែរក្រហមអស់លទ្ធភាពសម្លាប់មនុស្សបានមែន គឺបាន ព្រោះខ្មែរក្រហមរត់ចេញអស់ លែងបានសម្លាប់មនុស្សទៀតហើយ អីចឹងវាស្មើនឹងការរំដោះប្រទេស នៅឆ្នាំ១៩៧៩ ស្មើនឹងការសង្គ្រោះជីវិតមនុស្សយើង នេះជាការពិត។ ចង់អ្នកឯង ប្រើពាក្យម៉េចប្រើទៅ ប៉ុន្តែ ត្រូវទទួលស្គាល់ការពិត។ អីចឹង ការវាយចូលរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ គាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាម នៅឆ្នាំ១៩៧៩ គឺបានបញ្ចប់លទ្ធភាព ដែលខ្មែរក្រហមកាប់សម្លាប់មនុស្សនៅក្នុងប្រទេស និងបានសង្គ្រោះប្រជាពលរដ្ឋយើងរាប់លាននាក់ នេះជាការពិត»។

សម្តេចធិបតី ក៏បានចោទសួរថា ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើខ្មែរក្រហមបានសម្លាប់ខ្មែរមែនឬទេ? ក្រោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពេលដែលខ្មែរក្រហមលែងសម្លាប់ប្រជាពលរដ្ឋខ្មែរមែនទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចុងទសវត្សរ៍ឆ្នាំ៧០ កម្ពុជាគ្មានជម្រើសស្វែងរកអ្នកជួយសង្គ្រោះនោះឡើយ ក្រៅពីប្រទេសវៀតណាម ខណៈច្បាប់មិនបើកផ្លូវឱ្យអង្គការសហប្រជាជាតិចូលមកជួយកម្ពុជានោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង