**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី

ឯកឧត្តម ស្វាយ សំអ៊ាង អំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី សូមធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដី ប្រសើរជាងការលក់ដូរ ដែលទទួលផលបានតែម្តង

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី សូមធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដីដែលទទួលបានកម្មសិទ្ធិ ដើម្បីទទួលបានផលប្រយោជន៍ដែលកើតចេញពីដីនេះ ប្រសើរជាជាងការលក់ដូរ ដែលអាចទទួលផលបានតែម្តង ហើយនឹងបាត់បង់ប្រយោជន៍គ្រួសារជារៀងរហូត។

ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបិផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា ជាការពិតណាស់ការទទួល បានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិស្របច្បាប់ជាម្ចាស់លើក្បាលដីនីមួយៗ។

ឯកឧត្តម ស្វាយ សំអ៊ាងបន្តថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មាត្រា៤៤ បានចែងថា “កម្មសិទ្ធឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយនោះបាន លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញតិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌”។

ក្នុងន័យនេះ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ចាប់ពីពេលដែលទទួល បានប័ណ្ណកម្មសិទ្ធិនេះតទៅបងប្អូននឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ។

សូមបញ្ជាក់ថា សម្រាប់ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ សរុបមានចំនួន ៦៥៩គ្រួសារ ដែលមានក្បាលដីសរុបចំនួន ១.៤១២ក្បាលដី ស្មើនឹង ២.៣៨៧,៥៤ហិកតា ក្នុងនោះប្រភេទដីកសិកម្មមានចំនួន ៥៣៧ក្បាលដី, ដីលំនៅឋាន ៥៤៧ក្បាលដី, ដីសាលារៀន ១ក្បាលដី, ដីត្រពាំង ២ក្បាលដី, ដីទួលអ្នកតា ១ក្បាលដី, ដីមានវិវាទ ១១១ក្បាលដី និងដីគ្មានទិន្នន័យ ២១៦ក្បាលដី។ ចំណោមក្បាលដីសរុបទាំង ១.៤១២ក្បាលដីមិនជាប់គម្របព្រៃឈើឆ្នាំ២០០២មានចំនួន ៧២០ក្បាលដី, ក្បាលដីជាប់គម្របព្រៃឈើឆ្នាំ២០០២មានចំនួន ៦៦៦ក្បាលដី និងក្បាលដីជាប់សហគមន៍ភ្នំប្រាសាទមានចំនួន ២៦ក្បាលដី៕

អត្ថបទដែលជាប់ទាក់ទង