សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារជូនពរបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតីបានបញ្ជាក់ឱ្យដឹងថា “ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់ ខ្ញុំនិងភរិយាសូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ ឱ្យសមប្រកបដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច” ៕
