កុំយល់ច្រលំ! ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី ជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានប្រកាសថា ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី គឺជាព័ត៌មានក្លែងក្លាយ មិនមានករណីចាប់ព្រះកាយ ដូចដែលគណនីខាងលើបានបង្ហោះនោះទេ។
សមត្ថកិច្ចកំពុងចាត់វិធានការដើម្បីតាមស្វែងរកជនដែលបានបង្ហោះព័ត៌មានក្លែងក្លាយខាងលើនេះ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រលំ ៕
