ព្រឹកស្អែក សម្តេចធិបតី អញ្ជើញប្រកាសផ្សព្វផ្សាយ របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ របស់ក្រសួងផែនការ

ភ្នំពេញ៖ សម្តេចមាហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតី ប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” របស់ក្រសួងផែនការ នាសណ្ឋាគារសុខាភ្នំពេញ ។
