**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

លោក ជិន ប៊ុនធឿន អញ្ជើញប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣​ ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍”


ភ្នំពេញ៖ នាថ្ងៃទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៣នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានប្រារព្ធអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣​ ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍” ដោយបានការចូលរួមជាអធិបតីភាពពីលោក ជិន ប៊ុន ធឿន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីតំណាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ មន្ត្រីប្រតិបត្តិសាខា មន្ត្រីអនុសាខាខណ្ឌទាំង១៤ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន២០០នាក់ ។

បន្ទាប់ពីលោក ប៉ាត់ ប៊ុនផា ប្រធានការិយាល័យធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័នសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បានឡើងរាយការណ៍ពីសកម្មភាពការងាររបស់អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ សាខារាជធានីភ្នំពេញ​ ដែលអនុវត្តសម្រេចបានក្នុងឆ្នាំ២០២៣​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤​ ព្រមទាំងតំណាងអ្នកស្ម័គ្រចិត្ត​ បានឡើងប្តេជ្ញាចិត្តនឹងខិតខំបន្តបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ​ និងសកម្មខ្លាំងក្លាជាមុនបន្ថែមទៀតរួចមក
ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់​អង្គពិធីទាំងមូលប្រកបដោយក្តីនឹករលឹក ។

លោកបានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនេះគឺ ដើម្បីសម្តែងនូវការទទួលស្គាល់នូវស្នាដៃ និងផ្ដល់នូវគុណតម្លៃចំពោះការលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់ នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខនៅតាមមូលដ្ឋាន នៅថ្នាក់ជាតិ និងអន្តរជាតិ ដែលកំពុងរួមកម្លាំងសាមគ្គី ជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងមមាញឹក ក្នុងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុមនុស្សជាតិ សុខុមាលភាពសង្គម និងការអភិវឌ្ឍរីកចំរើន ក្នុងសុខសន្តិភាពរបស់ភពផែនដីយើង​ ។

ជាមួយគ្នានេះ​ លោកនាយកប្រតិបត្តិសាខា ក៏ថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ មិនខ្លាចនឿយហត់ ជំនះគ្រប់ឧបសគ្គ និងបញ្ហាប្រឈមនានា ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម, ការផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត, ការលើកកម្ពស់សីលធម៌សង្គម, លើកកម្ពស់វប្បធម៌អហឹង្សា និងសន្តិភាព, លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ, លើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះ, អប់រំផ្សព្វផ្សាយបន្សំខ្លួន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដើម្បីភាពធន់សហគមន៍ តាមរយៈការនាំយកនូវសារគន្លឹះសំខាន់ៗ ទៅដល់ប្រជាពលរដ្ឋនៅតាមភូមិ/ឃុំ/សង្កាត់ដោយផ្ទាល់តាមខ្នងផ្ទះ, ធ្វើសកម្មភាពមិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត, ចល័តក្នុងសហគមន៍​ និងអប់រំផ្សព្វផ្សាយដោយប្រយោលតាមបណ្តាញសង្គម និងតាមប្រព័ន្ធព័ត៌មាននានា បានយ៉ាងទូលំទូលាយទូទាំងប្រទេស​ ។ ប្រធានបទ “ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍” នេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងពីបេសកកម្មរួមរបស់សមាគមជាតិ ក្នុងការបន្តពង្រឹងប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមទិសស្លោក “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល”​ តាមរយៈការពង្រឹងតួនាទីស្នូលរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យចូលរួមបានយ៉ាងពេញលេញក្នុងការឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានា, ការលើកកម្ពស់សុខភាពសាធារណៈ, ការលើកកម្ពស់បរិស្ថានបៃតងស្អាត, ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ, ការលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយ
បរិយាបន្ន​ ។

សូមបញ្ជាក់ថា៖​ ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមផ្ញើជូនបងប្អូនជនរួមជាតិ​ អ្នកស្មគ្រ័ចិត្តគ្រប់លំដាប់ថ្នាក់​ នូវអនុសាសន៍ដូចតទៅ៖

១- សូមគណៈកិត្តិយសគ្រប់លំដាប់ថ្នាក់, គណៈកម្មាធិការសាខា-អនុសាខា បន្តដឹកនាំ មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងស្មារតីជាក្រុម និងការទទួលខុសត្រូវខ្ពស់។
២- សូមបង-ប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ ក្មួយៗយុវជន កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថាន សិក្សា បន្តរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងសហគមន៍ឱ្យមានភាពធន់ ផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ស្របតាមបាវចនា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល”។

៣- សូមបង-ប្អូនជនរួមជាតិ ក្មួយៗយុវជនទាំងអស់ នាំគ្នាកសាង និងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ ចែក រំលែកបទពិសោធន៍ អនុវ័ត្តវិធីសាស្ត្រ មិត្តអប់រំមិត្ត លើកកម្ពស់គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីសុខុមាលភាព ក្នុងបរិស្ថានស្អាត មានអនាម័យនិងជីវភាពរស់នៅល្អប្រសើរ។
៤- សូមបង-ប្អូនរួមជនជាតិបន្តនូវវប្បធម៌នៃការចែករំលែក ជួយគ្នាទៅវិញទៅមក និងលើកកម្ពស់ក្តី ស្រឡាញ់ការងារស្ម័គ្រចិត្ត ក្នុងក្រុមគ្រួសារ បង-ប្អូន មិត្តភក្តិ សាច់ញាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការ កសាង និងអភិវឌ្ឍន៍សហគមន៍ពោរពេញដោយក្តីសង្ឃឹម និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិ និង វិបុលភាពប្រជាជន​ ៕

អត្ថបទដែលជាប់ទាក់ទង