**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ កងរាជអាវុធហត្ថ ក្រៅពីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញនូវការស្ញប់ស្ញែងចំពោះការលះបង់ និងពលិកម្មរបស់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ក្រៅពីការចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងសង្គមហើយនោះ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញតំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច និងធ្វើកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ២០២៣ ទិសដៅភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានរំលឹកនូវរឿងរ៉ាវដែលលោកចាំមិនភ្លេច ពោលកាលពីឆ្នាំ២០០៨ ពេលដែលកម្ពុជាពើបប្រទះសង្គ្រាមជាមួយប្រទេសជិតខាង កម្លាំងកងរាជអាវុធហត្ថក៏ត្រូវបានបញ្ជូនទៅចុះជួយមុនគេ នៅតំបន់ប្រាសាទព្រះវិហារ ដើម្បីចូលរួមចំណែកការពារខឿនឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសឈ្លានពានបានឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «កងរាជអាវុធហត្ថមិនមែនត្រឹមតែ រួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ប្រឆាំងបទល្មើសសង្គមប៉ុណ្ណោះទេ។ កម្លាំងអាវុធហត្ថបានចូលរួមចំណែកការពារបូរណភាពទឹកដី ខ្ញុំចាំមិនភ្លេចនោះទេ កាលពីឆ្នាំ២០០៨ ពេលមានសង្គ្រាមជាមួយប្រទេសជិតខាង កម្លាំងកងរាជអាវុធហត្ថចំនួន២០០នាក់ បានដឹកនាំទៅចុះជួយមុនគេនៅតំបន់ព្រះវិហារ ដូច្នេះមិនមែនត្រឹមតែថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នោះទេ ពោលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារខឿនឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា»។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា កម្លាំងកងរាជអាវុធហត្ថក៏បានរួមចំណែកការពាររាជរដ្ឋាភិបាលស្របច្បាប់យ៉ាងម្មត់ចត់ និងទប់ស្កាត់សកម្មភាពបដិវត្តពណ៌ ដែលកើតឡើងកាលពីពេលកន្លងទៅ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បដិវត្តពណ៌កើតឡើងនៅប្រទេសណា ប្រទេសនោះតែងតែបរាជ័យ តែងតែត្រូវបានផ្ដួលរំលំ ដោយឡែក នៅកម្ពុជាបដិវត្តពណ៌នោះត្រូវបរាជ័យទៅវិញ។

បន្ថែមពីនេះ កងកម្លាំងកងរាជអាវុធហត្ថ បានចូលរួមសហការបង្ក្រាបបទល្មើសនានាដែលកើតមាន ក្នុងនោះមានទាំងបទល្មើសធនធានធម្មជាតិ, បទល្មើសព្រហ្មទណ្ឌ, បទល្មើសគ្រឿងញៀន, រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបានចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងប្រតិបត្តិការការពារព្រឹត្តិការណ៍សំខាន់ៗ ទាំងក្របខ័ណ្ឌជាតិ និងអន្ដរជាតិ ពិសេសកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមជាដើម។

ជាទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានក្រើនរំលឹក និងផ្ដល់អនុសាសន៍មួយចំនួនដល់កងរាជអាវុធហត្ថ ដោយត្រូវបន្ដពង្រឹងនូវការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាពសង្គម និងទប់ស្កាត់នូវរាល់ឧបាយកលរបស់ពួកអមិត្តដែលនៅតែបន្ដចិញ្ចឹមចិត្តផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតយ៉ាងត្រឹមត្រូវ និងឆន្ទៈរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានជំរុញឲ្យបង្កើនសមត្ថភាពហ្វឹកហ្វឺន វិជ្ជាជីវៈ និងជំនាញឯកទេសបន្ថែមលើអ្វីដែលកំពុងអនុវត្តបានយ៉ាងល្អនាពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ ត្រូវមានការលើកសរសើរ ផ្ដល់រង្វាន់លើកទឹកចិត្តចំពោះមន្ដ្រីដែលបំពេញតួនាទីភារកិច្ចបានល្អ និងអនុវត្តវិន័យចំពោះអ្នកដែលប្រព្រឹត្តខុស ខណៈមេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវធ្វើជាគំរូដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មុននឹងមានការរៀបចំការប្រជុំនៅថ្ងៃនេះ កងរាជអាវុធហត្ថ ក៏បានធ្វើការប្រជុំត្រួតពិនិត្យ បូក សរុប វាយតម្លៃតាមជំនាញចំនួន៤ផ្នែក៖ ទី១.ការងាររដ្ឋបាល និងហិរញ្ញវត្ថុ, ទី២.ការងារប្រតិបត្តិតួនាទី ភារកិច្ច, ទី៣.ការងារនគរបាយុត្តិធម៌ និងទី៤.ការងារភស្តុភា បច្ចេកទេស សម្ភារៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា តាមរយៈអង្គប្រជុំការងារជំនាញ និងការប្រជុំព្រឹកមិញនេះ បានរកឃើញកិច្ចការងារដែលជាវឌ្ឍនភាពគឺ ជាទូទៅសភាពការណ៍ពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម មាននិរន្តរភាពជាប្រក្រតីធម្មតា, បទល្មើសព្រហ្មទណ្ឌដែលរសើបត្រូវបានទប់ស្កាត់ និងបង្ក្រាប, ការងារការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការសហការពង្រឹងការអនុវត្ត ច្បាប់ លើភាពជាក់ស្ដែង កងរាជអាវុធហត្ថ បានរួមចំណែកជាមួយព្រឹត្តិការណ៍ជាតិ ពិធីជួបប្រជុំនានា ពិធីបុណ្យ ជាតិ បុណ្យសាសនា និងការប្រជុំកម្រិតអន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង