និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១២ ចុះកម្មសិក្សាភូមិសាស្រ្ត តាមព្រំដែនសីមា កម្ពុជា-ថៃ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១២ ចំនួន ៧៨នាក់ ចុះធ្វើកម្មសិក្សាភូមិសាស្រ្ត តាមព្រំដែនសីមា កម្ពុជា-ថៃ ស្ថិតនៅភូមិសាស្រ្តកងអនុសេនាធំល្បាតទី៤ (ចរិយា) ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ និងលោកវរសេនីយ៍ឯក ជា សុផល នាយរងមុខវិជ្ជាយុទ្ធវិធី រួមជាមួយមេបញ្ជាការរង នាយសេនាធិការ យោធាចារ្យ មេបញ្ជាការកងអនុសេនាធំល្បាត បានដឹកនាំនិស្សិតនាយទាហានចុះធ្វើកម្មសិក្សា ថោយមានការសហការជាមួយអង្គភាពឈរជើងក្នុងភូមិសាស្រ្តជាមួយគ្នារួមមានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ប្រចាំប៉ុស្តិ៍សុខសាន្ត កងពលតូចថ្មើរជើងលេខ៥២ ទំនាក់ទំនងច្រកព្រំដែនកម្ពុជា-ថៃ ច្រក២០៣ ដើម្បីដើរតួជាវាគ្មិន បកស្រាយនូវចម្ងល់ និងរាល់សំនួរផ្សេងៗរបស់និស្សិត ៕
