**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចធិបតី៖ ធនាគារជាកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចារជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនង ជួយដល់ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ផ្សេងៗ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចារជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនង ជួយដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូរទាត់ត្រង់ ក៏ដូចជាការរៀបចំដាក់ចេញប្រព័ន្ធ QR Code ផ្សេងៗ ទៅគ្រប់បណ្ដាប្រទេសផ្សេង។

ក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារធនាគារវីងថៅវើ (Wing Bank Tower) នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ធនាគារជានៃកម្ពុជា មិនត្រឹមតែដើរតួនាទីក្នុងការជួយសម្រួលគាំទ្រដល់ប្រតិបត្តិការ ដល់ប្រពន្ធធនាគារនោះទេ តែថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចារជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនង ជួយដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូរទាត់ត្រង់ ក៏ដូចជាការរៀបចំដាក់ចេញប្រព័ន្ធ QR Code ផ្សេងៗ ទៅគ្រប់បណ្ដាប្រទេសផ្សេង។ ជាក់ស្ដែងអំឡុងពេលនៅក្នុងប្រទេសជប៉ុនយើងបានឃើញ»។

សម្ដេចធិបតី បានបញ្ជាក់ថា និន្នាការពិភពលោកឥឡូវការកាន់លុយដើរមិនមានទៀតនោះទេ ព្រោះនេះទាក់ទងនឹងសុវត្ថិភាព, ច្បាប់ទម្លាប់នៃប្រទេសនីមួយៗ ដូច្នេះការទូទាត់បែបនេះជារបត់នាពេលបច្ចុប្បន្ន និងពេលអនាគត ជាក់ស្ដែងកាលអំឡុងពេលកូវីដ១៩ ប្រសិនជាកម្ពុជាមិនមានប្រព័ន្ធអេឡិចត្រូនិកនោះទេ នឹងបង្កផលលំបាកជាខ្លាំង។

សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី ប្រព័ន្ធឌីជីថលលឿន ប្រសិទ្ធិភាព តែត្រូវមានសុវត្ថិភាពផងដែរ ព្រោះដរាបណាយើងប្រើប្រាស់ប្រព័ន្ធឌីជីថលហើយ ប្រសិនជាមិនមានសុវត្ថិភាព យើងនឹងមានគ្រោះថ្នាក់ ក្នុងនោះមានបទពិសោធនច្រើនណាស់ ធនាគារនៅលើពិភពលោក ដែលត្រូវបានអ្នកជំនាញលួចយក ដែលបង្កឲ្យប្រព័ន្ធមានភាពរច្របូកច្របល។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា «ដូច្នេះការយកចិត្តទុកដាក់លើការវិនិយោគ លើប្រព័ន្ធការពារ ត្រូវធ្វើយ៉ាងណារក្សាឲ្យមានសុវត្ថិភាព បច្ចុប្បន្ននេះខ្ញុំឃើញថា ទូទាំងពិភពលោកវិនិយោគខ្លាំងណាស់លើការការពារនេះ ហើយការការពារលើប្រព័ន្ធធនាគារ ក៏នឹងជួយដល់រាជរដ្ឋាភិបាលផងដែរ ដូច្នេះសូមយកចិត្តទុកដាក់លើប្រព័ន្ធវិនិយោគ ដើម្បីការពារ សូមលើកទឹកចិត្ត និងអរគុណ ចំពោះធនាគារទាំងអស់ ពិសេសធនាគារក្នុងស្រុក ដែលបានរីកចម្រើន» ៕

អត្ថបទដែលជាប់ទាក់ទង