សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ៕

