**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១រួមទាំងផែនការការងារ និងពេលវេលា សម្រាប់ការរៀបចំ និងដាក់ចេញក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានគុណភាព ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសារៈសំខាន់នៃការចាប់ផ្តើមវដ្តថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, យន្តការជំរុញការអនុវត្ត និងយន្តការអនុវត្ត ដែលជាផ្នែកមួយដ៏ចាំបាច់ សំដៅធានាការអនុវត្តយុទ្ធសាស្រ្តនេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កាខ្ពស់។

អង្គប្រជុំបានស្ដាប់បទបង្ហាញរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ស្តីពីទស្សនាទានរួម, គោលការណ៍, អភិក្រម, យន្តការស្ថាប័ន, បទពិសោធកន្លងមក និងឧត្តមានុវត្តន៍អន្តរជាតិ ក្នុងការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ វាយតម្លៃ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ដើរតួជាប្រព័ន្ធប្រតិតុល្យការរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាថា ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការ ទាំងថ្នាក់ជាតិនិងថ្នាក់ជាតិ ដែលជាអង្គភាពអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បំពេញតួនាទី និងភារកិច្ចក្រោមដែនសមត្ថកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋ វិនិយោគិន និងសាធារណជន ប្រកបដោយគណនេយ្យភាពខ្ពស់។

ជារួម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ឱ្យពន្លឿនការបញ្ចប់ទស្សនាទាននៃរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះឱ្យចប់សព្វគ្រប់ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីដាក់ជូន គ.យ.ប. ពិនិត្យ និងតម្រង់ទិស។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់នូវគោលការណ៍ណែនាំឱ្យបន្ដសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ ដើម្បីមូលធាតុចូលលើទស្សនាទាននៃការរៀបចំ ជាពិសេសការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ សម្រាប់ដាក់បញ្ចូលក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានរក្រើនរំលឹកថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង