រដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យ លើទិដ្ឋភាពច្បាប់ស្តីពីការកំណត់អាណត្តិអភិបាលរងស្រុក និងការកែប្រែតំបន់រុនតាឯកទៅជាទីក្រុង

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យ លើទិដ្ឋភាពច្បាប់ស្តីពីការកំណត់អាណត្តិអភិបាលរងស្រុក និងការកែប្រែតំបន់រុនតាឯក ពីតំបន់ជនបទទៅជាទីក្រុង ដែលមាន ការចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ព្រមទាំងថា្នក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕
