**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឧបនាយករដ្ឋមន្ត្រី ស សុខា អំពាវនាវអាជ្ញាធរក្រោមជាតិ ចាប់ពីអភិបាលរាជធានី ខេត្ត ដល់មេឃុំ ចៅសង្កាត់ និងកម្លាំងព្រំដែនពង្រឹងស្មារតីទទួលខុសត្រូវប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ ពីវេទិកាអធិបតី នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ប្រារព្ធនៅសាលមហោស្របកោះពេជ្រ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាល រាជធានី ខេត្ត ប្រធានមន្ទីរនិងអង្គភាព អភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹងស្មារតីទទួលខុសត្រូវចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ដែលកាន់តួនាទីជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ. តួនាទីស្នូលរបស់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការងារប្រយុទ្ធប្រឆាំងអំពួញដូរមនុស្ស មានដូចជា ពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស លើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យបានល្អ ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវា សមស្របជូនជនរងគ្រោះឱ្យបានត្រឹមត្រូវ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យកែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករ ដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧នេះ នឹងបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ ប្រព័ន្ធការងារឱ្យមានភាពស្អាតស្អំ តម្លាភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់ប្រសិទ្ធ ភាពការងារ និងបង្កើនផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

គិតចាប់ពី ខែសីហា ឆ្នាំ២០២២ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានទទួលបណ្ដឹង ឬសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ចំនួន ១.២៧៦សំណើ។ ក្នុងនោះក្រុមប្រតិបត្តិការ បាន ធ្វើអន្តរាគមន៍ ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១.២១៣ករណី គឺប្រមាណ ៩៧,៧០% ដោយបានរកឃើញមនុស្ស ២.១៥៥នាក់ ស្រី ២៦៩នាក់ លើ ២១សញ្ជាតិ។

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថាក្នុងរយៈពេលដូចគ្នានោះ សមត្ថកិច្ចបានស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើស បាន ៩១នាក់ (មានបីសញ្ជាតិ) ក្នុងករណីបង្ខាំង និងជនសង្ស័យ ៣៥នាក់ (មានបួន សញ្ជាតិ)។ ក្នុងករណីជួញដូរមនុស្ស បញ្ជូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៥ទីតាំង និងបើកការស៊ើបអង្កេតករណីសម្អាតប្រាក់ សរុប ១០ករណី។ មនុស្សមួយចំនួនធំ ដែលត្រូវបានរកឃើញក្នុងប្រតិបត្តិការនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមកសម្ងំលាក់ខ្លួនធ្វើការដោយគ្មានការអនុញ្ញាតតាមច្បាប់ការងារកម្ពុជា ដែលចាំបាច់ត្រូវអនុវត្តយ៉ាង តឹងរឹង តាមនីតិវិធីច្បាប់កម្ពុជា។

ទន្ទឹមនឹងការអំពាវទៅកាន់មន្ត្រីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាស្ថានតំណាង នៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបាន និងកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានឹងនៅតែបន្តកិច្ចសហការឱ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេស ដែលត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ជាតាមគ្រប់រូបភាព ៕

អត្ថបទដែលជាប់ទាក់ទង