**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

បង្ហាញមុខក្រុមចោរប្លន់ ៦នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ២៦ករណី នៅភ្នំពេញ

ភ្នំពេញ៖ ក្រុមជនសង្ស័យ ដៃឆៅ កាប់ប្លន់យ៉ាងសាហាវ ចំនួន ០៦នាក់ ដែល បានធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន ២៦ករណី ត្រូវបានប៉ូលិសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខឲ្យអ្នកកាសែតថតផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសន្តិសិតកាសែតនេះ ចូលរួមពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងនាយការិល័យ ព្រហ្មទណ្ឌកំរិតស្រាល ព្រមទាំងអធិការ អធិការរង នាយកផ្នែក នៅតាមបណ្តាលខណ្ឌពាក់ព័ន្ធទាំង៦ផងដែរ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ សុខ តុលា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទប្រុស អាយុ ១៨ឆ្នាំ មានលំនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅមិនច្បាស់លាស់ ដោយស្នាក់នៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ
៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅមិនច្បាស់លាស់ ស្នាក់នៅតាមផ្ទះសំណាក់ចល័ត ក្នុងរាជធានីភ្នំពេញ
៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ
៦-ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំផ្ទះជួល តាមផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ទិញលក់ម៉ូតូ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ អោយកម្លាំងគរបាលជំនាញព្រហ្មទណ្ឌ បានធ្វើការស្រាវរយៈពេលប្រមាណ ៣ខែ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យ កា.ប់ប្ល.ន់ ជាបន្តបន្ទាប់ចំនួន ០៦នាក់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងនោះ មានជនដៃដល់ចំនួន ០៥នាក់ និងម្នាក់ ជាអ្នកទទួលផលចោរកម្ម ហើយដកហូតបានម៉ូតូចំនួន ១០គ្រឿង។ នៅប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ក៏មានការចូលរួមសហកកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល, កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ, សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយខេត្តកំពង់ធំផងដែរ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងយកកាំបិតប៉័ងតោ កា.ប់ជនរងគ្រោះប្លន់យកម៉ូតូ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២៦ករណី ក្នុងខណ្ឌចំនួន៦ ដែលក្នុងនោះ រួមមាន៖ ១.មូលដ្ឋានខណ្ឌសែនសុខ ចំនួន ០៥ករណី បណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្លាប់បាត់បង់ជីវិត, ២.នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ចំនួន ១១ករណី បណ្តាលឲ្យជនរងគ្រោះមានរបួសទាំងអស់, ៣.មូលដ្ឋានខណ្ឌកំបូលចំនួន ០៣ករណី, ៤.ខណ្ឌព្រែកព្នៅ ចំនួន ០៣ករណី, ៥.ខណ្ឌមានជ័យ ចំនួន ០១ករណី និង៦.ខណ្ឌពោធិសែនជ័យ ចំនួន ០៣ករណី។

លោកស្នងការរង បានឲ្យដឹងទៀតថា នៅក្នុងនោះ សមត្ថកិច្ច ដកហូតវត្ថុតាងចាប់យកម៉ូតូចំនួន ១០គ្រឿង ក្នុងនោះ ម៉ូតូជិះធ្វើសកម្មភាព ២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ ចំនួន ៨គ្រឿង។

ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង